អេដស៍អាចសម្លាប់មនុស្សរាប់លាននាក់ទៀត

បរទេស ៖ ការបង្កកជំនួយ របស់លោក Trump អាចបណ្តាលឱ្យមនុស្ស រាប់លាននាក់ស្លាប់ ដោយសារជំងឺអេដស៍ នេះបើតាមទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិ។

លោកស្រី Winnie Byanyima ប្រធានកម្មវិធីទទួលបន្ទុកជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ ហៅកាត់ UNAIDS បានព្រមាន កាលពីថ្ងៃអាទិត្យថា ការសម្រេចចិត្ត របស់ប្រធានាធិបតី Donald Trump ក្នុងការផ្អាកការផ្តល់មូលនិធិ នៅបរទេសអាចបណ្តាលឱ្យមានអ្នកស្លាប់រាប់លាននាក់ បន្ថែមទៀត ដោយសារជំងឺអេដស៍។

នាយកប្រតិបត្តិ UNAIDS លោកស្រី Winnie Byanyima បានប្រាប់ AFP ថា «យើងអាចមើលឃើញការស្លាប់បន្ថែមកើនឡើង ដប់ដង ពោលគឺ ដល់ ៦.៣លាននាក់ ក្នុងរយៈពេល ៥ ឆ្នាំ ដោយដកស្រង់ការប៉ាន់ស្មានរបស់ UNAIDS » លោកស្រី បាននិយាយទៀតថា «អាចឃើញការឆ្លងថ្មីកើនឡើងដល់ ៨,៧ លាននាក់ ក្នុងរយៈពេលដូចគ្នានេះ»។

ជំនួយរបស់អាមេរិកជួយដល់អ្នកជំងឺអេដស៍ជាង ២០ លាននាក់ និងបុគ្គលិកសុខាភិបាល ២៧ម៉ឺននាក់ នេះបើយោងតាមការវិភាគ ពីមូលនិធិសម្រាប់ការស្រាវជ្រាវជំងឺអេដស៍ ហៅកាត់ amfAR។

លោក Trump បានបញ្ជាឱ្យផ្អាកជំនួយបរទេស ភាគច្រើន រយៈពេល ៣ខែ ដែលធ្វើឱ្យវិស័យមនុស្សធម៌ពិភពលោក កំពុងពុះពារ ដោះស្រាយស្ថានការណ៍នេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner