អ្នកគាំទ្រប្រើ DeepSeek AI បង្កើតសំបុត្រលារបស់សាន់ឆាយ
បរទេស៖ ក្រុមអ្នកនិយមលេងអ៊ីនធឺណិត នៅប្រទេសចិន បានប្រើបញ្ញាសិប្បនិម្មិត DeepSeek AI ដើម្បីបង្កើតសំបុត្រលា របស់នាង សាន់ឆាយ ឈ្មោះពិត Barbie Hsu ឡើងវិញ ពោលគឺបន្ទាប់ពីនាងបានទទួលមរណភាព ក្នុងវ័យ៤៩ឆ្នាំ ថ្មីៗនេះ។
យោងតាមការចុះផ្សាយរបស់ VNexpress ពលរដ្ឋចិនបានប្រើ chatbot របស់ DeepSeek ដើម្បីបង្កើតសំបុត្រលា ដែលធ្វើត្រាប់តាម ស្ទីលសរសេរ របស់តារាស្រីតៃវ៉ាន់ រូបនេះ។
យោងតាម South China Morning Post វិភាគលំនាំភាសារបស់ Hsu មួយបានសរសេរថា «មនោសញ្ចេតនា ប៉ុន្តែ គួរឱ្យអស់សំណើច ជាមួយនឹងសម្លេង មុតស្រួច ប៉ុន្តែ ទន់ភ្លន់»។ គេបានកំណត់អត្តសញ្ញាណឃ្លា ដែលនាងប្រើញឹកញាប់ថា «រស់នៅយ៉ាងស្រស់ស្អាត» ហើយសន្មតថា នាងនឹងផ្តោតលើ «ការដឹងគុណ និងសេចក្តីស្រឡាញ់ ជាជាងការសោកសៅ»។
នៅក្នុងសំណេរពី DeepSeek មួយទៀតរៀបរាប់ថា «អ្នកគាំទ្រ ជាទីគោរព ជំរាបសួរ ខ្ញុំឈ្មោះ Barbie Hsu …សូមកុំសោកសៅចំពោះខ្ញុំអី សូមសន្យា ជាមួយខ្ញុំ ដូចដែលអ្នកចងចាំពីធម្មជាតិ ដែលគ្មានការភ័យខ្លាច របស់ខ្ញុំ សូមចងចាំស្នាមញញឹមរបស់ខ្ញុំ»។
ប្រតិកម្មចំពោះសាររបស់លេងអ៊ីនធឺណិតម្នាក់ បានបញ្ចេញមតិថា «វាពិតជាមានអារម្មណ៍ពិតៗ ហើយពួកគេថែមទាំងអាចថតរូបនាង ដោយញញឹម។ ម្នាក់ទៀតបានសរសេរថា «អរគុណ DeepSeek ដែលបានបន្ធូរបន្ថយការសោកស្តាយរបស់អ្នកគាំទ្រ ដែលមិនអាចនិយាយ លា»៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
