សម្តេចតេជោ ហ៊ុន សែន៖ ករណីបណ្ឌិត សុខ ទូច ជាមួយ នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម នៅថ្ងៃទី១៩ កុម្ភៈ ថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិល ប្រហុក ដើម្បីទាញទម្លាក់ បណ្ឌិត សុខ ទូច ។
ឯអ្នកមិនចូលចិត្តនគរបាលចរាចរ ក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បីវាយប្រហារនគរបាលចរាចរ ។
តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ? គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា ។
សម្ដេចតេជោ សូមឱ្យបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ពន្ធ័ សូមបញ្ចប់រឿងនេះ ត្រឹមនេះ តាមរបៀបឈ្នះឈ្នះ និងសហការគ្នា បន្តការងាររៀងៗខ្លួន ។
សម្ដេចតេជោសង្ឃឹមថា អ្នកថែមអំបិល ប្រហុក ទឹកត្រី
ប៊ីចេង បញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំ វាយប្រហារម្ខាងៗ ។ បើលុបសារនោះចោលខ្លួនឯង ជាការល្អ ព្រោះខ្ញុំ បានមើលរួចហើយ ៕
ដោយ ៖ វណ្ណលុក