ប្រកាសចូលកាន់តំណែងអភិបាលរងខេត្តកំពង់ឆ្នាំងមួយរូប

កំពង់ឆ្នាំង៖ លោក ជា សុខរិទ្ធិ នាយករងរដ្ឋបាលសាលាខេត្ត​កំពង់ឆ្នាំង​កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបាន​ប្រកាស​ចូលកាន់តំណែង​ជាអភិបាលរងខេត្តក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

ជាមួយនឹងការអបអរសាទរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខា​ធិការ​ក្រសួងមហាផ្ទៃបាន​សូមចូលរួមអបអរសាទរ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ដែលបានជាប់ចំណាត់ថ្នាក់លើការពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោល​បំណងដ៏​សំខាន់របស់រាជរដ្ឋាភិបាល ។ឯកឧត្តមបានផ្ដាំផ្ញើឱ្យបន្តនូវស្មារតីខិតខំនិងទទួលខុសត្រូវនេះបន្ថែមទៀត។

តាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលអភិបាល​ខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ ២០២៤ កន្លងទៅខេត្តកំពង់ឆ្នាំង​ប្រជាពលរដ្ឋ​រស់នៅដោយសុខសុវត្ថិភាព មានជីវភាពសមរម្យ ទទួលបានកំណើន​សេដ្ឋកិច្ចគ្រួសារជាមធ្យម ដែលធ្វើឱ្យ​ខេត្តកំពង់ឆ្នាំងទទួលបានចំណាត់​ថ្នាក់លេខ១ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner