ដាណឺម៉ាកនឹងចាយ៧ពាន់លានដុល្លារបន្ថែមលើវិស័យការពារជាតិ ត្រៀមទប់ទល់នឹងរុស្ស៊ី
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេស ដាណឺម៉ាក បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសខ្លួននឹងបែងចែកប្រាក់បន្ថែម ចំនួន៧ពាន់លានដុល្លារ សម្រាប់ការចំណាយ លើវិស័យការពារជាតិ ក្នុងរយៈពេល២ឆ្នាំខាងមុខ ដោយលើកឡើងពីការគំរាមកំហែង កាន់តែខ្លាំងឡើង ពីប្រទេសរុស្ស៊ី។
អ្នកស្រី នាយករដ្ឋមន្ត្រី Mette Frederiksen បានប្រាប់សន្និសីទសារព័ត៌មានថា «ទិញអ្វីដែលអាចរួមចំណែក ដល់ការការពារ កាន់តែរឹងមាំ ដើម្បីទប់ស្កាត់កាន់តែខ្លាំង»។ លោកស្រី Frederiksen បាននិយាយ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីធ្វើសកម្មភាព យ៉ាងឆាប់រហ័ស។ លោក Frederiksen បន្ថែមថា ដាណឺម៉ាក មានតម្រូវការពិសេស ក្នុងការវិនិយោគ លើប្រព័ន្ធការពារអាកាស។
អ្នកស្រី Frederiksen បានចង្អុលបង្ហាញពីការគំរាមកំហែង កាន់តែខ្លាំងឡើង ពីប្រទេសរុស្ស៊ី។ អ្នកស្រីបាននិយាយថា «យើងកំពុងប្រឈមមុខនឹងរុស្ស៊ីឈ្លានពាន ដែលកំពុងរៀបចំឡើងវិញ» ខណៈពេលដែលលើកឡើងពី «ការពិតដ៏អាក្រក់ដែលថា រុស្ស៊ីផលិតគ្រាប់រំសេវ ក្នុងរយៈពេលបីខែ ច្រើនជាងជាង NATO ធ្វើ ក្នុងមួយឆ្នាំ»។
បន្ទាប់ពីកិច្ចពិភាក្សាបន្ទាន់នៅទីក្រុងប៉ារីស ជុំវិញការផ្លាស់ប្តូរគោលនយោបាយ របស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាមអ៊ុយក្រែន កាលពីថ្ងៃចន្ទ លោកស្រី Frederiksen បាននិយាយថា ប្រទេសរុស្ស៊ីកំពុង «គំរាមកំហែងដល់អឺរ៉ុប ទាំងអស់ឥឡូវនេះ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត