ម៉ារ៉ុកចាប់ខ្លួនជនសង្ស័យជីហាដ១២នាក់ ប៉ុនប៉ុងធ្វើភេរវកម្មដ៏ធំ

បរទេស ៖ អាជ្ញាធរប្រទេសម៉ារ៉ុក បាននិយាយ កាលពីថ្ងៃពុធថា ពួកគេបានចាប់ខ្លួនជនសង្ស័យជីហាដ ចំនួន១២នាក់ នៅក្នុង «ផែនការភេរវកម្មដ៏គ្រោះថ្នាក់ខ្ពស់» ដែលពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម និង ក្រុមជីហាដ នៅតំបន់ Sahel ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អគ្គនាយកដ្ឋានសន្តិសុខជាតិ និងអគ្គនាយកដ្ឋានឃ្លាំមើលដែនដី បាននិយាយថា ពួកគេបានបង្រ្កាបផែនការនេះ ជាមួយនឹងការចាប់ខ្លួន ក្នុងពេលដំណាលគ្នា នៅទូទាំងទីក្រុង ចំនួន៩ រួមទាំង ទីក្រុង Tamesna នៅជិតរដ្ឋធានី Rabat ផងដែរ។

ពួកគេបានចោទប្រកាន់ថា ជនសង្ស័យទាំង១២នាក់ ដែលសុទ្ធតែជាជនជាតិម៉ារ៉ុក ត្រូវបានបញ្ជាដោយផ្ទាល់ និងជំរុញ ដោយមេដឹកនាំ IS ជាន់ខ្ពស់នៅ Sahel។

កាលពីខែមុន អាជ្ញាធរបាននិយាយថា ពួកគេបានរារាំងការវាយប្រហារ នៅជិត Casablanca ដោយចាប់ខ្លួនមនុស្ស៤នាក់ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយ IS។

ប្រធានការិយាល័យស៊ើបអង្កេតតុលាការកណ្តាល លោក Habboub Cherkaoui បានព្រមាន កាលពីខែមុន ថា ក្រុមជីហាដ ដែលមានមូលដ្ឋាន នៅអនុតំបន់សាហារ៉ាអាហ្រ្វិក កំពុងបង្កការគំរាមកំហែងពិតប្រាកដ ចំពោះប្រទេសម៉ារ៉ុក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner