រកឃើញបំណែកផូស៊ីលសត្វឆ្អឹងកងខ្នង ផូស៊ីលឈើ និងសិលាជាច្រើននៅលើកោះមូល ខេត្តកោះកុង

(ភ្នំពេញ)៖ ក្រុមអ្នកជំនាញមកពីបរទេស និងអ្នកជំនាញនៅកម្ពុជាបានរកឃើញផូស៊ីលសត្វឆ្អឹងកងខ្នង ផូស៊ីលឈើនិងសិលាជាច្រើននៅលើកោះមូល ក្នុងភូមិមួយ ឃុំ កោះកាពិ ខេត្ត កោះកុង ។

ក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងការសិក្សាស្រាវជ្រាវកាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២៥អ្នកជំនាញផ្នែកផូស៊ីលអន្តរជាតិ ៤នាក់ អ្នកជំនាញផ្នែកភូគព្ភសាស្រ្ត និស្សិតមកពីបណ្ដាលសកលវិទ្យាល័យនានាដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទវិចិត្រ បានរកឃើញបំណែកផូស៊ីលសត្វឆ្អឹងកង មួយចំនួន និងផូស៊ីលឈើ និងសិលានានាជាច្រើន ហើយបំណែកផូស៊ីល និងសិលា និងត្រូវបន្តយកទៅសំអាត និងសិក្សាបន្តនៅមន្ទីរពិសោធន៍ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទនិង ពូជសត្វ រុក្ខជាតិ ក៏ដូចជា សិលានានា ផងដែរ ដើម្បីអ្នកជំនាញ អាចសន្និដ្ឋានពីបរិស្ថាននាសម័យដែលសត្វទាំងនោះរស់នៅ។

អ្នកជំនាញបានឱ្យដឹងដែរថាសម្រាប់ ស្ថានីយកោះមូល និងស្ថានីយភ្នំតាមាន ក្នុងភូមិសាស្រ្តទឹកដី ខេត្តកោះកុងនេះ មានអាយុ កាលចាស់ជាង៦៥លានឆ្នាំមុន។

គួរបញ្ជាក់ថានាយកដ្ឋានតំបន់បេតិកភណ្ឌរបស់ក្រសួងបរិស្ថានបានទទួលគំរោងស្រាវជ្រាវ ស្ដីពី ការកំណត់អត្តសញ្ញាណផូស៊ីល និង ស្រ្តាទីក្រាហ្វ ដើម្បីសិក្សាអំពី ប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ពីអង្គការយូណេស្កូ តាមរយះ គណកម្មការយូណេស្កូជាតិកម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner