រថភ្លើងស្រីលង្កាបុកដំរីព្រៃងាប់ ៦ក្បាល

កូឡុំបូ ៖ ដំរីព្រៃចំនួន ៦ក្បាលបានងាប់ និងមនុស្ស ២នាក់រងរបួស នាព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលហ្វូងសត្វនេះ ត្រូវរថភ្លើងធ្វើដំណើរពីទីក្រុង បាទីកាឡូអា ឆ្ពោះទៅរដ្ឋធានី កូឡុំបូ ប្រទេសស្រីលង្កា។

ផ្អែកតាមសេចក្តីរាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Gal Oya បណ្តាលឲ្យរថភ្លើង បាន ក្រឡាប់ ប៉ុន្តែជាសំណាងល្អ មិន មាមិនមានអ្នកដំណើរណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។

ឧបទ្ទវហេតុស្រដៀងគ្នានេះ ក៏ធ្លាប់កើតមាននៅលើផ្លូវរថភ្លើងកាលពីខែតុលាឆ្នាំមុនផងដែរ ដោយដំរីព្រៃ ២ក្បាលបានងាប់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner