ព្រះបាឡាតគណខេត្ត និងមន្ទីរជំនាញ និមន្តនិងអញ្ជើញ​ផ្សព្វផ្សាយ​អភិក្រមស៣ នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ ព្រះបញ្ញាសីលរង្សី សៅរ៍ សុជាតិ ព្រះបាឡាត់​គណ​ខេត្ត លោកអែម សុធា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ពោធិ៍សាត់ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នៅចុង​សប្ដាហ៍នេះបាននិមន្តនិងចុះផ្សព្វផ្សាយខ្លឹមសារអភិក្រម ស៣​ដល់ព្រះសង្ឃ គណៈកម្មការអាចារ្យ អាជ្ញាធរដែនដីនៃឃុំចំណុះ​រដ្ឋបាលស្រុកភ្នំក្រវាញ ។ពិធីបានប្រព្រឹត្តទៅនៅវត្តភ្នំបាក់  ត្រា​ព្រះរាជសិលាបក្សីចាំក្រុង ស្ថិតក្នុងភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំ​ក្រវាញ ខេត្តពោធិ៍សាត់។

សូមជម្រាបថា អភិក្រមស៣ ដែលបានកំណត់ដោយ​ក្រសួង​ធម្មការ និងសាសនា គឺ សទី១៖ បរិស្ថាន អនាម័យស្អាតសំណង់ មានរបៀបរៀបរយ ជារមណីយដ្ឋានសាសនាសម្រាប់ពុទ្ធបរិស័ទ។សទី២៖ វត្តស្វាង៖ជាកន្លែងផ្តល់នូវចំណេះដឹងតាមរយៈការ អប់រំ និងជាកន្លែងដុសខាត់ចិត្ត និស្ស័យ បណ្តុះបញ្ញាស្មារតី ឱ្យស្គាល់​គុណធម៌ សីលធម៌ និងសុជីវធម៌និងសទី៣ វត្តស្ងប់ ៖ជាកន្លែងគ្មានអធិករណ៍ ធ្វើសមាធិកម្មដ្ឋាន ហ្វឹកហ្វឺនអប់រំចិត្ត បន្ទោបង់នូវកិលេស ធ្វើឱ្យចិត្តស្ងប់ ប្រាសចាកពីគ្រឿងញៀន៕
ដោយ៖ចេង ពុំ

ads banner