អង់គ្លេសគាំទ្រ Trump ទាក់ទងរុស្ស៊ី ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមអ៊ុយក្រែន

ឡុងដ៍ ៖ រដ្ឋមន្ត្រីក្រសួងការងារអង់គ្លេស លោកស្រី Bridget Phillipson បានបង្ហាញជំហរគាំទ្រយុទ្ធសាស្រ្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រើសិទ្ធិភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្កើតកិច្ចចរចាសន្តិភាពឈានទៅបញ្ចប់សង្រ្គាមអ៊ុយក្រែន។

លោកស្រី Phillipson បាននិយាយយ៉ាងដូច្នេះថា គ្មានការចរចាសន្តិភាពទេ បើគ្មានរុស្ស៊ី ហើយថា វិធីសាស្រ្តរបស់លោក ត្រាំ បាននាំជនជាតិរុស្ស៊ីមកអង្គុយតុចរចា ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។

យ៉ាងណាមិញ លោកប្រធានាធិបតី ត្រាំ បាន ប្រឈមមុខ នឹង ប្រតិកម្ម ឬការរិះគន់ចំពោះ ការដក អ៊ុយក្រែន ចេញពី កិច្ចចរចា បន្ទាប់ពី ជំនួយការ របស់គាត់ បាន ជួប មន្ត្រី រុស្ស៊ី នៅ អារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍ មុន។

យោងតាមការគ្រោងទុកនោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងជួបលោក ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីបញ្ចុះបញ្ចូលអាមេរិកឱ្យទទួលយកអ៊ុយក្រែនជាបេះដូងនៃកិច្ចចរចាសន្តិភាពណាមួយនាពេលអនាគត។

ប៉ុន្តែលោក ត្រាំ ក៏ធ្លាប់បានអះអាងផងដែរថា អ៊ុយក្រែនអាចត្រឹមជាអ្នកឈរមើលប៉ុណ្ណោះ ព្រោះខ្លួន គ្មាន សន្លឹក បៀរ ក្នុង កិច្ច ចរចាទេ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner