រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រាប់ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន ២៣នាក់ឱ្យចូលបង្ហាញខ្លួន នៅអង្គភាពសាមីយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា
ភ្នំពេញ៖ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន ២៣នាក់ ត្រូវចូលបង្ហាញខ្លួននៅអង្គភាពសាមី យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ជាកំណត់។ ក្នុងករណីដែលសាមីខ្លួនអវត្តមាន មិនបានមកបង្ហាញខ្លួន សាមីខ្លួនត្រូវទទួលខុសត្រូវ ចំពោះរាល់វិធានការរដ្ឋបាល។នេះបើយោងតាមលិខិតបង្គាប់ការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សូមជម្រាបថាព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ដែលមានឈ្មោះត្រូវបង្ហាញខ្លួននេះ គឺទើបត្រូវបានតែងតាំង ផ្លាស់ប្តូរទីកន្លែងប្រើការងារដែលព្រះមហាក្សត្រ ទើបតែចេញព្រះរាជក្រឹត្យ កាលពីប៉ុន្មានថ្ងៃមុននេះ។
លិខិតបង្គាប់ការដែលក្រសួងយុត្តិធម៌ ចេញនេះ គឺជាបែបបទរដ្ឋបាល បន្ទាប់ពីមានព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្តូរព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងខាងលើ ដែលពួកគាត់ត្រូវបង្ហាញខ្លួននៅទីកន្លែងបម្រើការងារថ្មី៕
សូមជូនលិខិតបង្គាប់ការ៖
ដោយ៖មុនី

