គ្រឹះស្ថានសិក្សាជាង ៨ពាន់ អនុវត្តបានពេញលេញពី​សុវត្តិ​ភា​ព​​ចំណី​អាហារ​តាមសាលារៀន

(ភ្នំពេញ)៖គ្រឹះស្ថានសិក្សាចំនួន ៨ ៥៥៩ស្មើនឹង ៨៩ភាគ​រយបាន អនុវត្តពេញលេញ ស្តីពីការលើកកម្ពស់សុវត្ថិភាព និងអាហារ ប្រកបដោយសុខភាពតាមសាលារៀន។ នេះបើ​តាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង ទិសដៅឆ្នាំសិក្សា២០២៤-២០២៥។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥របស់ក្រសួងអប់រំបានឱ្យដឹងថាដើម្បី​សុវត្តិភាពចំណីអាហារ និងក៏ដូចជាថែរក្សាបាននូវសុខភាព​សិស្សនុសិស្ស ក្រសួងអប់រំនាកន្លងមកបានចេញវិធានការ ណែនាំស្តីពីការហាមឃាត់ការ ទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល​ភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុងនិងជាប់ជុំវិញបរិវេណ​គ្រឹះស្ថាន សិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ ហើយនិងឯកជន។

ក្រៅពីនេះតាមគ្រឹះស្ថានសិក្សាក៏បានរៀបចំពិព័ណ៌អាហារប្រកបដោយសុខភាពនៅតាមសាលារៀន ដើម្បីបញ្ជ្រាបការយល់​ដឹង ស្តីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លង របបអាហារ​ប្រកប​ដោយសុខភាព បណ្តុះទម្លាប់ប្រើ ប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណី​អាហារនៅតាម សាលារៀនជាដើម។

ក្រសួងអប់រំបានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនដែរថា៖ មន្ត្រីកាំកុងត្រូលពីសុវត្ថិភាពចំណីអាហារក៏តែងចុះណែនាំនៅតាមសាលារៀនសំដៅពិនិត្យ និងអប់រំក្នុងការលក់ចំណីអាហារ​សុខភាពដល់សិស្ស។

ក្រៅពីនេះក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរពី គ្រឹះស្ថានសិក្សាចំនួន ៣ ៥៤១ ស្មើនឹង៣៧ភាគរយ បានរៀប​ចំឱ្យមានបន្ទប់សុខភាព,ជ្រុងសុខភាព ក្នុងនោះ ៧៨៤មាន​បន្ទប់សុខភាពដាច់ដោយឡែក និង ២ ៧៥៧ មានរៀបចំជ្រុង​ណាមួយធ្វើ ជាបន្ទប់សុខភាព និងគ្រឹះស្ថានសិក្សាចំនួន ៦ ៣៧១ ស្មើនឹង៦៧ភាគរយ មានរៀបចំឱ្យមានប្រអប់សង្គ្រោះ​បឋមបន្ទប់សុខភាពជាដើម។

ប្រភពដដែលបានេះបានបញ្ជាក់បន្ថែមថាសម្រាប់គ្រឹះស្ថានសិក្សាចំនួន១ ៨២៥ ស្មើនឹង១៩ភាគរយទៀត បានអនុវត្ត​សកម្ម​ភាពពិនិត្យភ្នែក គំហើញ និង ការវាស់កាត់វ៉ែនតា ដល់សិស្សា​នុសិស្ស ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner