សម្តេចតេជោ ប្រកាសថា សម្តេចមានវីរុសកូវីដ-១៩ និងស្នើឱ្យជនរួមជាតិប្រុងប្រយ័ត្នវីរុសនេះទាំងអស់គ្នា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងលើបណ្ដាញសង្គម នៅយប់ថ្ងៃទី២៥កុម្ភៈ ថា «ដើម្បីចៀសវាង ការភ័ន្តច្រឡំពីការអវត្តមានរបស់ខ្ញុំ ក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភា និងការលុបចោល កម្មវិធីជួបភ្ញៀវមួយចំនួន ពិសេស ការចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។
ខ្ញុំសូមជំរាបថា ពេលនេះ ខ្ញុំមានកូវីដ១៩ហើយ បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃ កន្លងមកនេះ ។
ជម្ងឺកូវីដ មិនទាន់ទៅណាឆ្ងាយទេ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។