Trump លក់កាតមាស៥លានដុល្លារ អាចដូរយកសញ្ជាត

បរទេស ៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកនឹងលក់ប័ណ្ណស្នាក់នៅ «មាស» ក្នុងតម្លៃ ៥ លានដុល្លារអាមេរិក ជាវិធីថ្មី ដែលអាចដោះដូរ នឹងសញ្ជាតអាមេរិក ផងដែរ។

លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមលក់ប័ណ្ណស្នាក់ នៅប្រភេទថ្មីនេះ ឬ ហៅថា «កាតមាស» ក្នុងតម្លៃ ៥លានដុល្លារ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យរបស់លោក ថា កាតមាសនេះ នឹងដាក់លក់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ ដើម្បីទាក់ទាញ «អ្នកមានៗ» និងមនុស្សពូកែៗ ឱ្យចូលមកសហរដ្ឋអាមេរិក។ លោកបន្ថែមថា «កាតនេះនឹងផ្តល់ឱ្យអ្នកនូវ សិទ្ធិ Green Card បូក» ។ លោកបាននិយាយទៀតថា «កាតមាស» ក៏នឹងក្លាយជាផ្លូវថ្មីមួយ ទៅកាន់សញ្ជាតិអាមេរិក ផងដែរ។

លោក Trump បានបន្តអះអាងថា គំនិតនេះ មិនធ្លាប់មានពីមុនមក នោះទេ ទោះបីជាប្រទេសជាច្រើន រួមទាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងក្រិក បានផ្តល់កម្មវិធីស្រដៀងគ្នា ដែលត្រូវបានគេស្គាល់ ជាទូទៅថា «ទិដ្ឋាការមាស» ក៏ដោយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner