កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសផ្សេងៗទៀត នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងវិស័យកសិកម្ម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន តាមប្រព័ន្ធវីដេអូហ្សូម(Zoom) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសផ្សេងៗទៀតនៅក្នុងក្របខណ្ឌអាស៊ាន ។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងកសិកម្មនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើការងារសាយតេស(CITES) និងត្រៀមរៀបចំធ្វើអនុស្សារណៈនៃការយោគយល់គ្នា(MoU) នាពេលឆាប់ៗខាងមុខនេះ ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងរៀបចំធ្វើលិខិតជាផ្លូវការមួយ ផ្ញើទៅតាមរយៈស្ថានទូតហ្វីលីពីន ក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការលើការងារសាយតេសរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តអនុសញ្ញាសាយតេសនេះប្រកបដោយប្រសិទ្ធភាព សំដៅការពារ និងអភិរក្សប្រភេទសត្វ និងរុក្ខជាតិព្រៃកំពុងរងគ្រោះថ្នាក់នៃប្រទេសទាំងពីរ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner