ពលរដ្ឋងាយរងគ្រោះបំផុត ២៤គ្រួសារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលអំណោយ កាកបាទក្រហមកម្ពុជា

(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធាន​កាកបាទក្រហមកម្ពុជា បានណែនាំដល់ក្រុម​ប្រតិ​បត្តិ​ទីស្នាក់ការកណ្តាល ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះ​របស់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ដោយនាំយក​អំណោយមនុស្សធម៌ជូនលោកយាយ ប៊ុន ផុន អាយុ ១០១ឆ្នាំ រស់នៅក្នុងភូមិច្រេស ឃុំទឹកល្អក់ ស្រុកគងពិសី និងជនងាយ​រង​គ្រោះ​បំផុតដល់ខ្នងផ្ទះ ចំនួន២៤គ្រួសារទៀត រស់នៅក្នុង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម យូណាឡា អគ្គលេខាធិការរងទី២ បានក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋទាំងអស់ថា នៅទីនេះមានបរិយាសកាស​ល្អ​ហើយ ប៉ុន្តែសូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បី​សម្អាត​បរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ ពីព្រោះជំងឺផ្សេងក៏អាច​បណ្តាល​មកពីកង្វះអនាម័យផងដែរ។

ជាកិច្ចឆ្លើយតបគ្រួសារទាំង២៤ខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដែល​តែងតែគិតគូរយកចិត្តទុកដាក់និង បានចាត់សហការី ចុះមក​សួរសុខទុក្ខ ដល់ខ្នងផ្ទះ ដោយមិនប្រកាន់វណ្ណៈ និងមិនទុក​នរណាម្នាក់ចោលនោះឡើយ។

ការអញ្ជើញចែកអំណោយមនុស្សធម៌​ជូនជនងាយរងគ្រោះ​បំ​ផុតតាមខ្នងផ្ទះនេះគឺដើម្បីស្វែងយល់ពីស្ថានភាពគ្រួសារងាយរងគ្រោះនីមួយៗ បានច្បាស់លាស់ និងផ្តល់អំណោយមនុស្ស​ធម៌​បានចំគោលដៅ អ្នកងាយរងគ្រោះបំផុតពិតប្រាកដ​និង​ទាន់ពេលវេលា។

អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន អង្ករ ២៥គីឡូ​ក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner