ក្រុមសមាជិកព្រឹទ្ធសភាអញ្ជើញចុះជួបជាមួយថ្នាក់ដឹកនាំស្រុក ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ នៅស្រុកកំពង់ត្រាច
កំពត៖ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥កាលពីថ្ងៃទី២៥ ខែកុម្ភៈបានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៥ និងមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ស្មៀនឃុំ និងក្រុមគ្រូពេទ្យក្នុងស្រុក នៅសាលាស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងពិធីដែលមានវត្តមានឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត លោក អូន ខនអភិបាលស្រុកកំពង់ត្រាចជាដើមអញ្ជើញចូលរួមផងឯកឧត្តម ឈួន ឆាម បានបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូនៅពេលនេះ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង សហការកាន់តែជិតស្និទ្ធ ជាមួយអង្គបោះឆ្នោត ដៃលជាសមាជិកក្រុមប្រឹក្សាទាំងអស់។ ឈ្វេងយល់សភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន និងជួយពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនេះក្រុមប្រឹក្សាឃុំទាំង១៤នៃស្រុកកំពង់ត្រាចបានរាយការណ៍សង្ខេបជូនគណៈប្រតិភូ អំពីស្ថានភាពជាក់ស្តែង នៅឃុំ សង្កាត់របស់ខ្លួន ពិសេសការរីកចម្រើនក្រោមម្លប់នៃសន្តិភាព៕




ដោយ៖ សិលា សារិន