អ៊ុយក្រែនព្រមទៅស៊ីញ៉េឲ្យរ៉ែទៅអាមេរិក ៥០០ពាន់លាន ទូទាត់ជំនួយ ៣០០ពាន់លាន

បរទេស៖ ក្នុងសង្គ្រាមជាង៣ឆ្នាំមកនេះ អាមេរិកបានជួយដល់ប្រទេសអ៊ុយក្រែន ប្រមាណ ៣០០ពាន់លានដុល្លារ ប៉ុន្តែ អ៊ុយក្រែនព្រមសងអាមេរិកវិញ ជារ៉ែកម្រ តម្លៃ ៥០០ពាន់លានដុល្លារ នេះបើតាមប្រភពនានា ដែលត្រូវបានចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។

គម្រោងទូទាត់បែបនេះ ត្រូវបានបង្ហាញឲ្យដឹង ក្រោយពេលមានប្រភព ដូចជា ច្បាស់ការណ៍ថា លោកប្រធានាធិបតីអ៊ុយក្រែន Zelensky គ្រោងនឹងទៅស៊ីញ៉េ លើកិច្ចព្រមព្រៀងប្រគល់រ៉ែ ឲ្យអាមេរិក ដល់សេតវិមាន ក្នុងសប្តាហ៍នេះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ការទាមទារដំបូង សម្រាប់សិទ្ធិចំនួន ៥០០ពាន់លានដុល្លារអាមេរិក នៅក្នុងប្រាក់ចំណូលសក្តានុពល ពីការប្រើប្រាស់ធនធានធម្មជាតិ។ ប៉ុន្តែ ចំនួននេះ លើសច្រើនបើធៀបនឹង តម្លៃរ៉ែ ដែលអាមេរិកចង់បាន ក្នុងនោះ លោកTrump បាននិយាយ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែន ចន្លោះពី ៣០០ ទៅ ៣៥០ ពាន់លានដុល្លារ ប៉ុណ្ណោះ ដោយ លោកបញ្ជាក់ថា «យើងចង់បានប្រាក់នោះមកវិញ ដែលជាប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិក»។ ជាងនេះទៀត ការទូទាត់នេះ មិនបានផ្តល់ការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ ដល់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម ដែលជាតម្រូវការសំខាន់ របស់អ៊ុយក្រែន នោះទេ។

បើតាម BBC មន្ត្រីអ៊ុយក្រែន បាននិយាយថា កិច្ចព្រមព្រៀងរ៉ែ បានព្រមព្រៀងជាមួយអាមេរិក
រួចរាល់ហើយ ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ យ៉ាងណាមិញ
លោក Donald Trump ថ្លែអរំពឹងថា លោក Volodymyr Zelensky នឹងទៅទីក្រុងវ៉ាស៊ីនតោន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងនៅសប្តាហ៍នេះ ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner