តុលាការរាំងខ្ទប់បទបញ្ជាធំៗរបស់លោក Donald Trump, កន្លះម៉ោង ចាញ់ក្តី១

បរទេស៖ ត្រឹមរយៈពេល១ម៉ោងកន្លះ ចៅក្រមអាមេរិក បីរូប បានរាំងខ្ទប់បទបញ្ជាប្រតិបត្តិសំខាន់ៗចំនួន៣ របស់លោកប្រធានាធិបតី Donald Trump ទាក់ទងនឹង ការកាត់បន្ថយចំណាយ របស់សហព័ន្ធ, ចំណាយលើជនភៀសខ្លួន និង ការផ្តាច់ជំនួយបរទេស នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃពុធ។

ជាការកត់សម្គាល់ ចៅក្រុម នៅក្រុង វ៉ាស៊ីងតោន ឌីស៊ី លោកស្រី Loren AliKhan បានចេញដីកាបឋម ដែលរារាំងរដ្ឋបាលលោកត្រាំគ្មានកំណត់ ពីការបង្កកជំនួយ និងប្រាក់កម្ចី របស់សហព័ន្ធ។ សេតវិមានរបស់ ត្រាំ បានបញ្ជាឱ្យផ្អាកការផ្តល់មូលនិធិ តែ ក្នុងដីកា បានបញ្ជាក់ថា «គំនិតនៃការបង្កកនេះ គឺមិនមាន តាំងពីដើមមក»។ លោកស្រី AliKhan បានសរសេរ បន្ថែមថា ការបង្កកការចំណាយគឺ មិនសមហេតុផល ភ្លាមៗពេក និងបង្កឲ្យមានវិបត្តិ ទូទាំងប្រទេស។

ក្រោយមក ចៅក្រមមួយរូបទៀត ឈ្មោះ Amir Ali បានបញ្ជាឱ្យរដ្ឋបាល Trump បង់ប្រាក់ ដែលទាក់ទង នឹងជំនួយបរទេស ដែលជំពាក់ក្រុមអង្គការមិនស្វែងរកប្រាក់ចំណេញ ជុំវិញការចង់បង្កកមូលនិធិទីភ្នាក់ងារ USAID។

ទន្ទឹមនឹងនេះ ចៅក្រមសហព័ន្ធ នៅទីក្រុង Seattle បានចេញដីកាបឋមមួយដែរ កាលពីថ្ងៃអង្គារ ដែលបញ្ឈប់បទបញ្ជាប្រតិបត្តិ របស់លោក Trump ដែលផ្អាកការទទួលជនភៀសខ្លួន និងការផ្តល់មូលនិធិ។ ចៅក្រម Jamal Whitehead ដែលត្រូវបានតែងតាំង ដោយលោក Biden បាននិយាយថា «សកម្មភាពរបស់លោក Trump គឺជាការលុបចោលឆន្ទៈសភាប្រកប ដោយប្រសិទ្ធភាព ក្នុងការបង្កើតកម្មវិធី ទទួលជនភៀសខ្លួន របស់ប្រទេសនេះ។

គួរបញ្ជាក់ថា អំឡុងពេលប៉ុន្មានសប្តាហ៍ដំបូង របស់លោក Trump ក្រោយ ត្រឡប់ចូលកាន់តំណែងវិញ រដ្ឋបាល ត្រាំ កំពុងតតាំង ការពារបទបទញ្ជាប្រតិបត្តិ យ៉ាងហោចណាស់ ៨០ករណី ជាមួយនឹងតុលាការ មុនពេលដាក់ចេញឲ្យអនុវត្ត។ ក្នុងករណី ត្រូវបានរារាំងដោយតុលាការ នោះ សេតវិមាន អាចប្តឹងឧទ្ធរណ៍៕

ប្រភពពី CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner