លោក Trump ថា បច្ចុប្បន្នអាមេរិកអស់ជំនួយជួយអ៊ុយក្រែនហើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា បច្ចុប្បន្នអាមេរិកមិនបានផ្តល់ជំនួយយោធាថ្មីណាមួយដល់អ៊ុយក្រែនឡើយ ទាល់តែទីក្រុងកៀវសងលុយ ដែលអ្នកជាប់ពន្ធអាមេរិកយកទៅវិនិយោគក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។

លោក ត្រាំ បានប្រាប់អ្នកកសែតនៅសេតវិមានកាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានទទួលជំនួយពីអាមេរិក ៣៥០ ពាន់លានដុល្លាររួចហើយ រួមទាំងសម្ភារៈ និងគ្រឿងបរិក្ខារយោធា ក៏ដូចជាសិទ្ធិក្នុងការប្រយុទ្ធតតាំងនឹងរុស្ស៊ី។

បើតាមការអះអាងរបស់លោក ត្រាំ បើគ្មានលុយ និងសម្ភារៈយោធារបស់អាមេរិកទេ សង្រ្គាមនេះនឹងអាចបញ្ចប់ក្នុងពេលដ៏ខ្លី។ ហេតុនេះ យើងត្រូវមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី បើមិនដូច្នេះទេ សង្គ្រាមនឹងបន្ត ហើយលោក ពូទីន ក៏ចង់ដោះស្រាយវាឆាប់ៗដែរ។

ទន្ទឹមនេះ អ៊ុយក្រែនបានជំទាស់នឹងការប៉ាន់ប្រមាណលុយជំនួយរបស់លោក ត្រាំ ចំនួន ៣៥០ ពាន់លានដុល្លារ ហើយថា អាមេរិកជួយអ៊ុយក្រែនតិចជាង ១០០ ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក សភាអាមេរិកបានយល់ព្រមលើថវិកា ១៨៣ ពាន់លានដុល្លារជួយដល់អ៊ុយក្រែន រួមទាំងជំនួយសន្តិសុខផ្ទាល់ជាង ៦៦ ពាន់លានដុល្លារ នេះបើយោងតាមមន្ទីរបញ្ចកោណ និងអ៊ុយក្រែន ដែលជាក្រុមអន្តរការីទទួលខុសត្រូវបង្ហាញរបាយការណ៍ទៅសភា៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner