ឡានក្រុងដឹកមន្ត្រីថៃជួបគ្រោះថ្នាក់ ស្លាប់១៨នាក់

បរទេស៖ ប៉ូលិសថៃបាននិយាយថា រថយន្តក្រុងមួយគ្រឿង ដឹកមន្ត្រី ពេលកំពុងបើកបរជួបបញ្ហាហ្វ្រាំង ក៏ជ្រុលធ្លាក់ចុះតាមជម្រាលភ្នំ នៅក្នុងខេត្ត Prachin Buri បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១៨នាក់ កាលពីថ្ងៃពុធ។

ប្រភពថា ជារថយន្តក្រុងពីរជាន់ ដែលដឹកមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ធ្វើដំណើរ ទៅក្រៅប្រទេស មុនពេលជួបហេតុការណ៍អាក្រក់ នៅក្នុងតំបន់ ស្ថិតនៅភាគខាងកើត នៃរាជធានីបាងកក។

វរសេនីយ៍ទោ Siwapass និយាយថា «មានមនុស្ស ១៧ នាក់ ត្រូវបានគេរកឃើញថា បានស្លាប់ នៅកន្លែងកើតហេតុ ហើយម្នាក់ទៀត បានស្លាប់ នៅក្នុងមន្ទីរពេទ្យ..យើងបានសាកសួរអ្នកបើកបរហើយ គាត់បាននិយាយថា ហ្វ្រាំងមិនស៊ី ខណៈដែលរថយន្តក្រុង ចុះពីលើភ្នំ»។ មនុស្សសរុបចំនួន ៤៩នាក់បានមានវត្តមាន នៅលើឡានក្រុង មុនពេលកើតហេតុ។

ប្រទេសថៃមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍ ដ៏អាក្រក់បំផុតមួយ ក្នុងពិភពលោក ដោយមានមនុស្សប្រហែល ២ម៉ឺននាក់ បានស្លាប់ ជារៀងរាល់ឆ្នាំ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ យានជំនិះ មិនមានសុវត្ថិភាព និង ការបើកបរមិនល្អ គឺជាកត្តាចម្បង ដែលនាំឱ្យមានចំនួនអ្នកស្លាប់ ស្ថិតក្នុងកម្រិតខ្ពស់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner