ប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តតាកែវថ្មី
អត្ថបទដោយ៖
ឈឹម សុផល
តាកែវ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ លោក ធាម ច័ន្ទពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួសលោកស្រី ពេជ ម៉ារ៉ែន ដែលត្រូវបានប្លាស់ប្ដូភារកិច្ចដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងពិធីនោះលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្ដាំផ្ញើដល់ប្រធានតុលាការសាលាដំបូងទើបទទួលតំណែងនិងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវធ្វេសប្រហែសក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ។ត្រូវប្រកាន់ភ្ជាប់ នៅអភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដើម្បីឱ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ៕
ដោយ៖តាកែវ




ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។