Zelensky ៖ ទំនាក់ទំនងអ៊ុយក្រែន-អាមេរិក នៅធម្មតា

បរទេស ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា «ជាការពិតណាស់» ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក អាចត្រូវបានរក្សាឲ្យធម្មតា នៅដដែល ក្នុងអំឡុងពេលសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន Fox News។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយបែបនេះ បន្ទាប់ពីការប៉ះទង្គិចសម្តីធ្ងន់ៗ ជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន។

លោក Zelensky បាននិយាយឆ្លើយតបនឹងសំណួរ របស់លោក Bret Baier អ្នកសម្របសម្រួល Fox News អំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ ថា «បាទ ពិតណាស់ ព្រោះយើងនិយាយអំពីទំនាក់ទំនង ច្រើនជាង គ្រាន់តែប្រធានាធិបតី ពីរនាក់ និយាយគ្នា… វាជាទំនាក់ទំនងប្រវត្តិសាស្ត្រ ទំនាក់ទំនង ដ៏រឹងមាំ រវាងប្រជាជនរបស់យើង»។

ការលើកឡើងនេះ ក្រោយមានជំនួបតឹងសសៃ ក ដាក់គ្នា រវាង ប្រធានាធិបតីអាមេរិក លោក Trump និង មេដឹកនាំអ៊ុយក្រែន លោក Zelensky។ ក្រោយប៉ះសម្តីគ្នា កិច្ចព្រមព្រៀងរ៉ែ ខកខានមិនបានចុះហត្ថលេខា តាមគម្រោង នោះទេ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner