TikTok នឹងវិនិយោគ ៨,៨ ពាន់លានដុល្លារនៅថៃ

បរទេស ៖ នាយកប្រតិបត្តិជាន់ខ្ពស់មួយរូប បាននិយាយថា TikTok គ្រោងនឹងវិនិយោគ ៨.៨ ពាន់លានដុល្លារ នៅក្នុងប្រទេសថៃ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍកម្លាំងពលកម្ម និងគំនិតផ្តួចផ្តើមសុវត្ថិភាព តាមអ៊ីនធឺណិត។

លោកស្រី Helena Lesch អនុប្រធានគោលនយោបាយសាធារណៈ របស់ TikTok បានជួបនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក្នុងទីក្រុងបាងកក កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សា អំពីគម្រោងវិនិយោគនេះ។

លោកស្រី Helena Lesch ថា «យើងមកថ្ងៃនេះ ដើម្បីប្រកាសអំពី គម្រោង ៨.៨ពាន់លានដុល្លារ»។ លោកស្រី Paetongtarn បានសាទរចំពោះការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍ AI នៅប្រទេសថៃថា ជាឱកាសដ៏សំខាន់សម្រាប់ប្រទេសនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner