បណ្ឌិត សូ ណារ៉ូ៖ ជនក្បត់ជាតិ សម រង្ស៊ី កាន់តែព្រហើនបង្កើនការអំពាវនាវដ៏ឆ្កួតលេលាដោយចេញសារឱ្យត្រៀមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើខុសច្បាប់

បណ្ឌិត សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានសរសេរលើបណ្តាញសង្គមថា សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្ន ក្នុងរយៈពេលចុងក្រោយនេះ ជនក្បត់ជាតិ សម រង្ស៊ី កាន់តែព្រហើនបង្កើនការអំពាវនាវដ៏ឆ្កួតលេលាដោយចេញសារឱ្យត្រៀមកម្លាំងប្រដាប់អាវុធ និងកម្លាំងមហាជនផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើខុសច្បាប់ ជាបទល្មើសមានទោសព្រហ្មទណ្ឌកម្រិតធ្ងន់។

បណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ថា ការស៊ែ share សារទាំងនេះ ដែលមានចរិតញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាល អាចចាត់ទុកជាទង្វើសមគំនិតនឹងបទល្មើសព្រហ្មទណ្ឌ ដែលអាចមានទោសសមគំនិតក្បត់ ជាពិសេសអ្នកគាំទ្រ សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នកុំចូលរួមសមគំនិតក្បត់ ដោយដាច់ខាតមិនត្រូវស៊ែ នូវសាររបស់ជនក្បត់ជាតិ សម រង្ស៊ី លើទំព័រសង្គម Facebook ឬ Tik Tok របស់ខ្លួនដោយខ្វះការពិចារណារួចជាប់ទោស៕
ដោយ៖ពលជ័យ

ads banner