អាមេរិកថា លោក Zelensky គួរចុះចេញពីតំណែង ក្រោយសង្គ្រាមបញ្ចប់

វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលលោក ត្រាំ នៅថ្ងៃអាទិត្យនិយាយថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គួរតែចុះចេញពីតំណែង ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច និងថា លោកប្រធានាធិបតី ត្រាំ កំពុងខិតទៅជិតការបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រាប់ទូរទស្សន៍ CNN ថា យើងត្រូវការអ្នកដឹកនាំដែលអាចដោះស្រាយជាមួយយើងបាន ហើយនៅទីបំផុត អាចដោះស្រាយជាមួយរុស្ស៊ី និងបញ្ចប់សង្រ្គាមជាង ៣ឆ្នាំនេះ។

សុន្ទរកថារបស់លោក Waltz និងសមាជិកបក្សសាធារណរដ្ឋសំខាន់ៗផ្សេងទៀត ត្រូវបានគេមើលឃើញថា ទំនងជាមានអារម្មណ៍ខឹងសម្បារជាខ្លាំង បន្ទាប់ពីលោក ហ្សេលេនស្គី បានឈ្លោះប្រកែកគ្នាតឹងសរសៃករ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក រហូតដល់មេដឹកនាំអ៊ុយក្រែនត្រូវបណ្តេញចេញពីសេតវិមាន ទាំងមិនបានធ្វើសន្និសិទកាសែតរួមគ្នា និងចុះកិច្ចព្រមព្រៀងប្រគល់រ៉ែកម្រឲ្យអាមេរិក ជាថ្នូរនឹងការចរចាសន្តិភាព៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner