Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃ មកខេត្តសៀមរាប

ភ្នំពេញ៖នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍​លំដាប់​អន្តរជាតិ​ធំជាងគេ​លើពិភពលោកបានប្រកាសឱ្យដឹងថា ក្រុមហ៊ុនកំពុងជំរុញការតភ្ជាប់​កម្ពុជា-អារ៉ាប់រួម (United Arab Emirates)ជាមួយនឹង​ការបន្ថែម​ជើង​​ហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់​ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរ​ការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។

ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់​ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើង​ហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០​នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។

ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹង​មកដល់ឌូបៃ នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជា​ម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះ​ដែលមាន​ប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់​កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំ​ទូលាយនៅក្នុងថ្នាក់ Economy Class។
សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់​ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការត​ជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។

ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំ​ថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈ​ប្រទេសសិង្ហបុរី។

អ្នកធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួល​បាន​ការស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ពី​បុគ្គលិក​របស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េន​ជា​ច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់​កាប៊ីនទាំងអស់។

ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្ត​នីមួយៗ​កាន់តែ​សប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់​ជូនប៉ុស្តិ៍​កម្សាន្តជាង ៦ ៥០០ ប៉ុស្តិ៍ ដែល​មានភាពយន្តអន្តរជាតិ កម្មវិធី​ទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសា​ចិនកុកងឺ កុងតឺន និងភាសាខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com ។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។

  • អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល
    ** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates ។ ពេលវេលាទាំងអស់ គឺគិតជាពេលវេលាក្នុងស្រុក។

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំ​ថ្ងៃទៅ​កាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេស​សិង្ហបុរីក្នុង​ខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងសកលលោក តាមរយៈក្រុមហ៊ុនអាកាស​ចរណ៍​របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនា​សម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូន​បន្ទប់ឯកជន​ចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣១០ កៅអីធំទូលាយថ្នាក់ Economy Class។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

ដោយ៖អត្ថបទទីផ្សារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner