សំបុត្រចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី75 នៃចំណងមិត្តភាព (កម្ពុជា🇰🇭 ថៃ🇹🇭)ចែកជូនដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ សហព័ន្ធប្រដាល់គុនខ្មែរ បានប្រកាសថា សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី75 នៃចំណងមិត្តភាព (កម្ពុជា🇰🇭 ថៃ🇹🇭) និងចែកជូនដល់ទស្សនិកជនដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និង មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាត់ចាស់ )។
សំបុត្រដោយឥតគិតថ្លៃនេះ បានចាប់ចែកជូនរយៈពេល២ថ្ងៃចាប់ថ្ងៃទី៦ដល់ថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង 9:០០នាទីព្រឹកតទៅ !។
ការប្រកួតបាល់ទាត់រវាងកម្ពុជា និងថៃ និងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
🔸 គូរទី1 – គុនខ្មែរ All Star Vs Muay Thai All Star
🔸 គូរទី2 – តារាបាល់ទាត់កម្ពុជា Vs តារាបាល់ទាត់ថៃ




ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។