កូរ៉េខាងត្បូង-ប៉ូឡូញឯកភាពធ្វើដៃគូសកល ដល់ឆ្នាំ២០២៨

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង និងប្រទេសប៉ូឡូញ បានចុះកិច្ចព្រមព្រៀង សម្រាប់ភាពជាដៃគូសកល រហូតដល់ឆ្នាំ២០២៨ នេះបើតាមសេចក្តីថ្លែងការណ៍ ក្រោយដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសកូរ៉េ ទៅកាន់ប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ។

នេះគឺជាដំណើរទស្សនកិច្ច លើកដំបូង ក្នុងរយៈពេល១៨ឆ្នាំ ចុងក្រោយនេះ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul និងសមភាគីប៉ូឡូញ បានចុះហត្ថលេខា លើផែនការសកម្មភាពចុងក្រោយបំផុត សម្រាប់ការអនុវត្តភាពជាដៃគូនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ វប្បធម៌ និងការពារជាតិ រហូតដល់ឆ្នាំ២០២៨ នេះបើតាមសេចក្តីថ្លែងការណ៍រួម។

លោក Cho Tae-yul បានថ្លែងថា «យើងបានបញ្ជាក់ សារជាថ្មីថា ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត សម្រាប់សន្តិសុខអន្តរតំបន់ ដោយគ្របដណ្តប់ ទាំងអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក ក្នុងក្របខ័ណ្ឌ នៃភាពជាដៃគូ NATO-IP4»។

លោក Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញវិញ បានប្រាប់អ្នកយកព័ត៌មានថា «ប៉ូឡូញគឺជាអ្នកទទួលសម្ភារៈយោធាដ៏ធំបំផុត របស់កូរ៉េ ហើយយើងចង់អភិវឌ្ឍន៍ បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការនេះ ជាមួយនឹងការរំពឹងទុក នៃការផ្លាស់ប្តូរទីតាំងផលិតកម្ម និងការផ្ទេរបច្ចេកវិទ្យា ទៅកាន់ប្រទេសប៉ូឡូញ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner