គ.ជ.ប បង្ហាញពីការផ្លាស់ប្តូរគំរូត្រាថ្មីផ្លូវការ ជំនួសត្រាចាស់ ដែល មានសភាពចាស់ និងមានទំហំតូចនោះចេញ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបង្ហាញពីការផ្លាស់ប្តូរគំរូត្រាថ្មីជាផ្លូវការរបស់ខ្លួនដែលនឹងត្រូវប្រើជំនួសត្រាចាស់កាលពីមុនមកនេះ ដែលមានសភាពចាស់ និងមានទំហំតូចនោះវិញ។
យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.បបានប្រាប់ដល់ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដោយបានបញ្ជាក់ថា ត្រារបស់ គ.ជ.ប ដែលបានប្រើសម្រាប់ ប្រថាប់លើឯកសារផ្លូវការរបស់ គ.ជ.ប បច្ចុប្បន្ននេះមានសភាពចាស់ សឹករេចរឹល មិនសូវច្បាស់ល្អ និងមានទំហំ អង្កត់ផ្ចិតត្រឹមតែ ៤.០ សង់ទីម៉ែត្រ ។ ហេតុនេះគ.ជ.ប បានធ្វើការផ្លាស់ប្តូរត្រា គ.ជ.ប ថ្មីដោយកំណត់ទំហំអង្កត់ផ្ចិត ៤.៣០ សង់ទីម៉ែត្រជំនួសវិញ៕

ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។