Emirates មានសុទិដ្ឋិនិយមចំពោះការតភ្ជាប់ជើងហោះហើរថ្មី រវាង សៀមរាប-ឌូបៃ

ភ្នំពេញ៖Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំ ជាង គេលើពិភពលោក មានសុទិដ្ឋិនិយមចំពោះការ​បន្ថែម ផ្លូវ ហោះហើរថ្មីរវាង អេមីរ៉េត អារ៉ាប់រួម និងខេត្តសៀមរាប ។នេះបើ យោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាស​ចរណ៍ដែលមាន មូលដ្ឋាននៅប្រទេសកម្ពុជាបញ្ជាក់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។

លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំ ប្រទេស កម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឱ្យ​ដឹងថា ការ បន្ថែមចុងក្រោយលើបណ្តាញជើងហោះហើរកម្ពុជារបស់ Emirates ត្រូវបានរំពឹងថានឹងមានការកើន​ឡើងនៃ​ចំនួនអ្នកដំណើរពីអេមីរ៉េត អារ៉ាប់រួម (United Arab Emirates) មកកាន់កម្ពុជា និងពង្រឹងការ អនុវត្តកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម។

ក្រុមហ៊ុន Emirates បានប្រកាសពីការបន្ថែមជើងហោះហើរឌូបៃ-សៀមរាប នៅថ្ងៃទី៣ ខែមីនាកន្លងទៅថ្មីៗនេះ ដោយ​បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នឹងដំណើរការជើងហោះហើរចំនួន ៣ ថ្ងៃក្នុង មួយសប្តាហ៍ពីទីក្រុងឌូបៃទៅ​ខេត្តសៀមរាបតាមរយៈទីក្រុង បាងកក ចាប់ពីថ្ងៃទី ៣ ខែមិថុនា។

លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេស កម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមាន​ប្រសាសន៍ ថា៖ «ការបន្ថែមផ្លូវហោះហើរថ្មីរបស់ Emirates រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប នឹងគាំទ្រដល់ចក្ខុវិស័យ​របស់ក្រសួងទេសចរណ៍ កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេស ស្របតាម យុទ្ធសាស្ត្រ BUILD Plus 3Ds។ យើងកត់សម្គាល់ឃើញថា ប្រទេស កម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរ​ទូទាំងពិភពលោកហើយ Emirates ចង់ឲ្យមានការផ្សព្វផ្សាយ និងសម្រួលដល់និន្នាការនេះ»។

សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរ​ការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។

.ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មក ជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។

ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ហើយមកដល់បាងកកនៅម៉ោង ០១:៣៥​នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ក្រុងឌូបៃ នៅម៉ោង ៦:៥០​នាទី។ ពេលវេលាទាំងអស់ គិតតាមម៉ោងក្នុងស្រុក។

ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះ ដែលមាន ប្រភេទកៅអីចំនួនពីរថ្នាក់ Boeing 777-300ER ដែល ផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។

សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការត ជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។

ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅ មកប្រចាំ ថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈ ប្រទេសសិង្ហបុរី។
អ្នកធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួល បានការស្វាគមន៍យ៉ាងកក់ក្តៅនិងភាព​រួសរាយ​រាក់​ទាក់ពីបុគ្គលិករបស់ ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ តាមតំបន់ និងភេសជ្ជៈម៉ាកយីហោ​ប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូន នៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។

ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្ត​នីមួយៗ​កាន់តែ សប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍ កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមាន​ភាពយន្តអន្តរជាតិ កម្មវិធី ទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិន កុកងឺ កុងតឺន និង​ភាសាខ្មែរ។

សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។
.អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល។
.កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates។ ពេលវេលា ទាំងអស់ គឺគិតតាមម៉ោងក្នុងស្រុក។

អំពី EMIRATES កម្ពុជា៖
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរ ប្រចាំ ថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេស​សិង្ហបុរីក្នុង ខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ ប្រទេសនៅទូទាំងសកលលោក តាមរយៈក្រុមហ៊ុនអាកាស ចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការដោយយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់ លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់​ឯកជន​ចំនួន ៨ ថ្នាក់ First Class កៅអីរាបស្មើចំនួន ៤២ ថ្នាក់ Business Class និង ៣១០ កៅអីធំទូលាយថ្នាក់ Economy Class។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពី សេវាកម្មអាកាសចរណ៍ ដែលឈ្នះពាន​រង្វាន់ និងផលិតផលឈាន មុខ គេក្នុងឧស្សាហកម្មរបស់ ពីក្រុមហ៊ុន Emirates បទពិសោធន៍នៅ លើអាកាស និងនៅលើ​ដីពី​គ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ច្រើនសំបូរបែប ហ្គេម សៀវភៅ សំឡេង និងផតខាស់៕

ដោយ៖អត្ថបទទីផ្សារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner