ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

បន្ទាយមានជ័យ៖ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ និងលោកជំទាវកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើក​ទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ​២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការ​ដ្ឋាន​នគរបាល​ខេត្ត។

ពិធីនេះមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យនគរ​បាលជំនាញ​ទាំង៣១ កម្លាំង​នគរបាលនារីចូលរួម សរុបចំនួន៧៦នាក់។

ក្នុងឱកាសនេះលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងផែន​ការងារប្រឆាំងការជួញដូរមនុស្ស និងទទួលបន្ទុក​ការងារយេនឌ័រ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ និងព្រះរាជសាររបស់ព្រះមហាក្សត្រី​ព្រះវររាជមាតាជាតិខ្មែរក្នុង​ឱកាសទិវាអន្តរជាតិនារី ៨មីនា។

ថ្លែងទៅកាន់អ្នកចូលរួមឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើ និងលើកទឹកចិត្ត​ចំពោះកងកម្លាំងនគរបាល​ជា​នារីគ្រប់រូបដែលបាន​ខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ​ដោយ​ទឹកចិត្តអង់អាចក្លាហាន ៕
ដោយ៖ឃិន គន្ធា

ads banner