លោក Trump គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតប្រឆាំងរុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ បានគំរាមដាក់ទណ្ឌកម្ម និងពន្ធថ្មីប្រឆាំងរុស្ស៊ី ឆ្លើយតបការទម្លាក់គ្រាប់បែកលើអ៊ុយក្រែន បន្ទាប់ពីអាមេរិកបានផ្អាកជំនួយអ៊ុយក្រែន ក្នុងគោលបំណងលើកទឹកចិត្តផ្នែកការទូត។
លោកប្រធានាធិបតី Trump បានបង្ហោះសារនៅលើវេទិកា Truth Social ថា ផ្អែកលើការពិតដែលថា រុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងដាច់អហង្ការនៅលើសមរភូមិ នាពេលនេះខ្ញុំកំពុងពិចារណាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតប្រឆាំងរុស្ស៊ី រហូតបញ្ឈប់ភ្លើងសង្គ្រាម និងឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ទាំង រុស្ស៊ី និង អ៊ុយក្រែន សូមសូមចូលតុចរចាឥឡូវ នេះ មុន នឹង យឺត ពេល។ សារគំរាមធ្ងន់ៗរបស់លោក Trump កើតឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូន និងបាញ់ស្រោចមីស៊ីលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
