ព្យុះផ្តាច់ជីវិត១៣នាក់នៅក្រុងកំពង់ផែអាហ្សង់ទីន
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ខ្យល់ព្យុះដ៏ធំមួយ បានផ្តាច់យកជីវិតមនុស្ស ចំនួន១៣នាក់ នៅក្នុងទីក្រុង ប្លុកកំពង់ផែ នៃប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍។
បន្ទាប់ពីភ្លៀងធ្លាក់ ត្រឹមរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ នៅឯទីក្រុងកំពង់ផែ Bahia ចម្ងាយ ៦០០គីឡូម៉ែត្រ ភាគខាងត្បូង នៃរដ្ឋធានី មន្ទីរពេទ្យស្ថិតនៅក្រោមទឹក ផ្លូវនានាបាក់ស្រុត លេបត្របាក់យានជំនិះ ខណៈដែលទឹកជន់លិច ប្រែក្លាយតំបន់ ទៅជាកោះ ហើយផ្ទះមិនមានអគ្គិសនី ប្រើប្រាស់។
អាជ្ញាធរបានអះអាងថា អ្នកស្លាប់ដោយសារទឹកជំនន់ បានកើនឡើងដល់ ១៣នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ដោយមនុស្សរាប់រយនាក់ នៅតែជម្លៀសចេញផ្ទះសម្បែង ហើយ ក្មេងស្រី យ៉ាងហោចណាស់ ចំនូន២នាក់ បានបាត់ខ្លួន។
រដ្ឋាភិបាល អាហ្សង់ទីន បានសម្រេចផ្តល់ជំនួយ ក្នុងការកសាងឡើងវិញ ជាបន្ទាន់ ចំនួន ៩,២ លានដុល្លារអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ