Trump ផ្ញើលិខិតទៅមេដឹកនាំកំពូលអ៊ីរ៉ង់សុំជួបគ្នា

បរទេស៖ លោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិក តាមរយៈលិខិតមួយច្បាប់ បានអញ្ជើញមេដឹកនាំកំពូលអ៊ីរ៉ង់ ឱ្យចូលរួមកិច្ចចរចានុយក្លេអ៊ែរ ឬ កិច្ចការងារផ្សេងៗទៀត។

លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកបានសរសេរលិខិត ទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលជំរុញឱ្យមានកិច្ចចរចាថ្មី ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានអំពីសកម្មភាពយោធា ដែលអាចកើតមាន ប្រសិនបើ មិនមានការជួបចរចា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ AFP កាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកនឹងមិនចរចា ដរាបណា សហរដ្ឋអាមេរិកនៅតែអនុវត្ត «សម្ពាធអតិបរមា» ប៉ុន្តែ ខ្លួនមិនបានឆ្លើយតបដោយផ្ទាល់ ទៅនឹងលិខិតរបស់លោក Trump ទៅកាន់ មេដឹកនាំកំពូល Ayatollah Ali Khamenei នោះទេ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា «សង្ឃឹមថា យើងអាចមានកិច្ចព្រមព្រៀងសន្តិភាព» ដោយបន្តថា «យើងដល់ពេលចុងក្រោយ» លើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។

លោកបាននិយាយ អំពីសកម្មភាពយោធាថា «ខ្ញុំចង់ឃើញកិច្ចព្រមព្រៀងសន្តិភាព ជាជាងកិច្ចព្រមព្រៀងផ្សេងៗទៀត»។ មុននេះ លោក Trump បានលាតត្រដាងសំបុត្រនេះ នៅក្នុងបទសម្ភាសន៍មួយ នៅលើ Fox Business ដោយបាននិយាយថា លោកបានប្រាប់ទៅលោក Khamenei ថា «ខ្ញុំសង្ឃឹមថា អ្នកនឹងចរចា ព្រោះប្រសិនបើយើង ត្រូវតែចូលទៅក្នុងផ្នែកយោធា វានឹងក្លាយទៅជារឿងដ៏អាក្រក់ សម្រាប់ពួកគេ»។

យ៉ាងណាមិញ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថ្កោលទោស ចំពោះអ្វីដែលលោកហៅកថា «កលល្បិច សម្លុត» ជុំវិញលោក Trump អញ្ជើញ និងគំរាមយោធា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner