ព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនិង Flash KH

ភ្នំពេញ : ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅផ្សារទំនើប AEON3 មានព្រឹត្តិការណ៌ការចុះហត្ថលេខាទូត សុច្ឆន្ទៈរវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និងក្រុម Flash KH ដែលជាក្រុម E-sports ដ៏ល្បីមួយនៅកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន ។ កម្មវិធីដ៏ពិសេសនេះ មានការចូលរួមពីនាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សមាជិកក្រុម Flash KH និងអ្នកគ្រាំទ្រជាច្រើន ។


នៅក្នុងសុន្ទរកថា របស់ លោក Jinwook Lee (ជីនវ៊ុក លី) ដែលជានាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសបាន មានប្រសាសន៍ថា “ថ្ងៃនេះ ពួកយើងប្រកាសទូតសុច្ឆនៈដំបូងរបស់យើងគឺ “Flash KH” ។ Flash KH គឺជាក្រុម E-sports កំពូលមួយរបស់កម្ពុជា ដែលត្រូវបានគេស្គាល់ថា មានទេពកោសល្យ ការតាំងចិត្ត និងការប្តេជ្ញាចិត្តដើម្បីជោគជ័យ ជាមួយនឹងយុទ្ធសាស្ត្រក្នុងការប្រគួត ការធ្វើការងារជាក្រុម និងការចូលរួមគាំទ្រក្នុងវិស័យ E-sports” ។ E-sports គឺជាកីឡាអេឡិចត្រូនិច ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទាមទារការយកចិត្តទុកដាក់ ជំនាញ និងអំ ណត់តស៊ូ ដែលសមស្របនឹងភេសជ្ជៈប៉ូវកម្លាំងបាកាស ។ តាមរយៈការចាប់ដៃគូជាមួយ Flash KH ក្រុមហ៊ុនភេសជ្ជៈបាកាស មានគោលបំណងគាំទ្រដល់ការរីកចម្រើន នៃកីឡាអេឡិចត្រូនិក នៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជំនាន់ថ្មីដែលមានឆន្ទៈខ្ពស់ ជាជំនាន់ដែលប្រើប្រាស់បចេ្ចវិជ្ជាបញ្ញាសិប្បនិម្មិត (AI Generation) ដែលត្រូវការបំពេញថាមពល ដើម្បីផ្តោតអារម្មណ៍ក្នុងការប្រកួតឱ្យអស់ពីសមត្ថភាព។


តាមប្រសាសន៍របស់លោក Jinwook Lee (ជីនវ៊ុក លី) បានបង្ហាញថា “ចក្ខុវិស័យរបស់ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺផ្តល់ជូននូវភេសជ្ជៈ ប៉ូវកម្លាំងដ៏ពិតប្រាកជ ជាមួយនឹងគុណភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីអតិថិជន ក៏ដូចជាការយល់ច្បាស់ពីតម្រូវការរបស់អតិថិជនរបស់ខ្លួន ។”


តាមរយៈព្រឹត្តិការណ៌ ការចុះហត្ថលេខាទូតសុច្ឆន្ទៈនេះ មានការជជែកលើចំណុចសំខាន់ៗជាច្រើន ទាក់ ទងនឹងភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលដើរតួរក្នុងការបំពេញបន្ថែមថាមពលមកដល់អ្នកលេងកីឡា E-sports ជាប្រចាំ។ ជាមួយគ្នាផងដែរ លោក Jinwook Lee (ជីនវ៊ុក លី) បានលើកពីអត្ថប្រយោជន៍ និងដើមកំណើតរបស់ភេសជ្ជៈប៉ូវកម្លាំង បាកាស ថា ជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េ ដែលត្រូវបាន ផលិតឡើងដោយក្រុមហ៊ុនឱសថដ៏ធំមួយរបស់ប្រទេសកូរ៉េ និងណែនាំជាលើកដំបូងនៅក្នុងប្រទេសកូរ៉េចាប់តាំងពីឆ្នាំ១៩៦៣ ដោយផ្ដោតទៅលើគុណភាព និងប្រសិទ្ធិភាព ។ ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺជានិមិត្តសញ្ញានៃភាពតស៊ូ ជំនួយស្មារតី និងជាដៃគូរយល់ចិត្តពេលអ្នកត្រូវការថាមពល ដើម្បីបន្តឆ្ពោះទៅកាន់ភាពជោគជ័យ។


លោក តែ តេកហេង ដែលជា General Manager និងជាអ្នកតំណាងក្រុម Flash KH បានលើកឡើងថា “ពួកយើងជឿជាក់លើភេសជ្ជៈប៉ូវកម្លាំងបាកាស ក្នុងការបំពេញថាមពលដល់ពួកយើងក្នុងការសិក្សា និងរាល់ការប្រកួត ដោយសារពួកយើងបានញ៉ាំដោយផ្ទាល់ ហើយពួកយើងបានទទួលស្គាល់ថា ភេសជ្ជៈប៉ូវកម្លាំងបាកាស ពិតជាមានប្រសិទ្ធភាពខ្ពស់ទៅលើការផ្ដល់ថាមពលដល់រាងកាយ ជំនួយស្មារតីក្នុងការបើកបរ ជំនួយដល់ខួរក្បាលបានភ្លាមៗ គ្រប់ពេលវេលាដែលយើងត្រូវការ និងនាំឱ្យពួកយើងជម្នះរាល់ឧបសគ្គ ” ។ លោកបានបន្ថែមក្នុងការចែករំលែកបទពិសោធការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបំពេញថាមពលដល់ពួកគាត់ រាល់ពេលហាត់កីឡា បំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និងជាពិសេសការប្រកួតពេលយប់ផងដែរ។


ព្រឹត្តិការណ៌ចុះហត្ថលេខាទូតសុច្ឆន្ទៈរបស់បាកាស និងFlash KH នៅថ្ងៃទី៨ មីនានេះ មានការរៀបចំយ៉ាងធំ និងអស្ចារ្យ ដោយផ្តើមពីការសួរសំណួរសំណេះសំណាល ដើម្បីបានដឹងពីការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបាកាស និងការសំណេះសំណាលជាមួយអ្នកគាំទ្រថែមទៀតផង។ សមាជិកក្រុម Flash KH ដូចជា CHMA (ឆ្មា) និង Donut(ដូណាត់) បានចូលរួមសម្ដែង ដើម្បីឱ្យកម្មវីធីកាន់តែរីករាយ។ មិនតែប៉ុណ្ណោះ ពួកគេបានរាំលេងជាមួយបទក្នុង Tik Tok ដែលកំពុងតែល្បីៗក្នុ្ងងពេលបច្ចុប្បន្ន ។ កាន់តែអស្ចារ្យ នៅមានការចូលរួមសម្ដែងដោយលោក ខាន់ ជេមស៍ និងកូនស្រីរបស់គាត់ ដែលធ្វើឱ្យព្រឹត្តិការណ៌នេះ កាន់តែរីករាយជាមួយអ្នកគាំទ្រជាច្រើននាក់ ។ បន្ទាប់មកទៀត លោក Jinwook Lee (ជីនវ៊ុក លី) ដែលជាអ្នកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនបាកាស និងលោក តែ តេកហេង ដែលជា General Manager និងជាអ្នកតំណាងក្រុម Flash KH បានចុះហត្ថលេខាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និង Flash KH ។ កាន់តែពិសេសនោះ អ្នកគាំទ្រដែលបានចូលរួម ទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនទៀតពី Bacchus x Flash KH ផងដែរ ៕

ដោយ​ គង់ សុផុល

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner