គណៈប្រតិភូឥណ្ឌា ទស្សនកិច្ចវឌ្ឍនភាពការងារ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា គណៈប្រតិភូក្រសួងការបរទេសឥណ្ឌាបានចុះមកទស្សនកិច្ចប្រាសាទព្រៈវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងកម្ពុជា ដែលបានចុះអនុស្សារណៈ តាំងពីឆ្នាំ២០១៨។
គួរបញ្ជាក់ថា គម្រោងនេះសម្រេចបានការងារមួយចំនួនដូចជា បានរៀបចំការដ្ឋានរួចរាល់ តម្លើងជើងគ្រែន សាងសង់ផ្លូវវាង ការដ្ឋាន សិក្សាប្រព័ន្ធផ្លូវទឹក ភូគព្ភសាស្ត្រ បរិស្ថាន និងផែនការ ជួសជុលជណ្តើរខាងជើងថ្នាក់ទី១ ជាប់ក្បាលស្ពាននាគ។
ក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងកាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥ គណៈប្រតិភូមួយនេះបានវាយតម្លៃខ្ពស់អំពី លទ្ធផលការងារដែលសម្រេចបានរួមគ្នា និងលើកទឹក អោយបន្តកិច្ចសហប្រតិបត្តិការបន្តទៀត៕






ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។