អភិបាលខេត្តកំពង់ធំ៖ វត្តអារាម បានដើរតួនាទីយ៉ាង​សំខាន់​ក្នុងសង្គមខ្មែរ

កំពង់ធំ៖អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តធម្មគន្ធារាម ហៅ វត្តពៅពិសី ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំបានទូលប្រគេននិងថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករដោយបញ្ជាក់អំពីសារសំខាន់នៃវត្តអារាមដែលមាន
តួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។

ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាម ហៅ វត្តពៅ​ពិសី និងសម្ពោធឆ្លងសមិទ្ធផល ស្ថិតនៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំបានគូសរំលេចថា វត្តអារាម គឺជាទីពឹងពំនាក់។ជា​បង្អែកផ្លូវចិត្តនិងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែប យ៉ាង។វត្តអារាមក៏ជាឃ្លាំងចំណេះដឹង ។ជាបណ្ណាល័យ និងជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យ​កាល។

ក្នុងកម្មវិធីដដែលឯកឧត្តម នួន ផារ័ត្ន ក៏ពុំបានភ្លេចក្នុងការ​រំលឹកទៅរកអតីតកាលជាង៤០ឆ្នាំមុននេះគឺចាប់ពីឆ្នាំ១៩៧៥ដល់ ដើមឆ្នាំ១០៩៧ ថារបបប្រល័យពូជសាសន៍ប៉ុលពត ដែល​ស្គាល់ជាទូទៅជារបបខ្មែរក្រហម វត្តអារាមត្រូវបានបំផ្លាញ​ចោល ,បានប្រែក្លាយជាគុកសម្រាប់ធ្វើទារុណកម្ម ជារោងជី​ជាដើម។ព្រះសង្ឃត្រូវបានផ្សឹក និងឱ្យធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ។

ឯកឧត្តមបញ្ជាក់បន្ថែមថាក្រោយថ្ងៃរំដោះ៧មករា១៩៧៩អ្វីៗគ្រប់យ៉ាងត្រូវបានឡើងវិញក្នុងនោះមានវិស័យពុទ្ធសាសនាផងដែរ។ សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធ​សាសនា​ត្រូវបានបំផ្លាញខ្ទេចខ្ទី។ដោយឡែកខេត្តកំពង់ធំ វត្តអារាម បានងើបពីគំនរផេះផង់ បច្ចុប្បន្នទូទាំងខេត្តមាន​វត្តចំនួន២៩៧វត្ត ក្នុងនោះ វត្តធម្មយុត្តិចំនួន៤វត្ត និងអាស្រម​២២កន្លែង និងព្រះសង្ឃចំនួន ៣.៧១២អង្គ។
ជាមួយនឹងការរីកចម្រើននេះ ឯកឧត្តមអភិបាលបាន​ពញ្ញាក់​អារម្មណ៍ថា នេះដោយសារមានថ្នាក់ដឹកនាំឈ្លាសវៃ និង​កត្តាសុខសន្តិភាពយ៉ាងពេញលេញ។ គឺសន្តិភាពបានផ្តល់​លទ្ធភាពឱ្យការអភិវឌ្ឍប្រទេស។

សូមជម្រាបថា ព្រះវិហារថ្មីដែលបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា​មានបណ្ដោយប្រវែង ២៤ម៉ែត្រ ទទឹងប្រវែង១២ម៉ែត្រ និង​កម្ពស់​១៥ម៉ែត្រ ដោយចាប់ផ្តើមកសាងនៅឆ្នាំ២០១៩ ៕


អត្ថបទនិងរូបភាព៖​ប៊ុន​រដ្ឋា

ads banner