អភិបាលខេត្តកំពង់ចាមទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា

អត្ថបទដោយ៖
លី ពៅ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​កាលពី​រសៀលថ្ងៃទី១០ ខែមីនា បានទទួលជួបឯកឧត្តម SANTO DARMOSUMARTO ឯកអគ្គរដ្ឋទូតនៃ​សាធារណ​រដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅសាលាខេត្ត។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះឯកឧត្តម​អភិបាលខេត្តកំពង់ចាមបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីពីសក្តានុពល ភូមិសាស្ត្រ សេដ្ឋកិច្ច និងវឌ្ឍនភាព​របស់រដ្ឋបាលខេត្ត។ឯកឧត្តមអភិបាលខេត្តបាន​ស្នើដល់ឯកអគ្គ រដ្ឋទូតសូមជំរុញវិនិយោគិន មកវិនិយោគនៅខេត្តកំពង់ចាម ។ឯកឧត្តមក៏ចង់សម្ព័ន្ធមេត្រីភាពរវាងខេត្ត កំពង់ចាម ជាមួយ​បណ្តា​ខេត្តនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរការវិនិយោគ ផលិតផល គ្នាទៅវិញទៅមក។

ជាការតបវិញឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជាក់ថា ឯកឧត្តមនឹង​កៀរគរអ្នកវិនិយោគមកវិនិយោគនៅខេត្តកំង់ចាម ៕
ដោយ៖លីពៅ

ads banner