ក្រសួងអប់រំនឹងរៀបចំប្រកួតនិទានរឿងឌីជីថល លើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការ​រៀបចំ​កម្មវិធីប្រកួតប្រជែងការនិទានរឿងឌីជីថល លើកទី៣ របស់មជ្ឈមណ្ឌលស៊ីមេអូ RECSAM។

បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា៖មជ្ឈ​មណ្ឌល ស៊ីមេអូ RECSAM នឹងរៀបចំ “កម្មវិធីប្រកួត​ប្រជែង​ការនិទានរឿងឌីជីថល លើកទី៣” (the 3rd Digital Storytelling Contest – DISCONT) ក្រោមមូលបទ “ស្នែមនៅក្នុង​ដែនដីរឿងនិទាន៖ កន្លែងដែលការសិក្សាជួបនឹង​អច្ឆរិយៈ” (STEM in Storyland: Where Learning Meets Wonder)។

សម្រាប់កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងក្នុងគោល​បំណង៖

១. លើកកម្ពស់ការអប់រំស្លែម ៖ លើកទឹកចិត្តអ្នកចូលរួមឱ្យ​ស្វែង​យល់ពីគោលគំនិតស្ទែម តាមរយៈវិធីសាស្ត្របែប ទាក់​ទាញ និងច្នៃប្រឌិត

២. អភិវឌ្ឍជំនាញសម្រាប់ពេលអនាគត៖ ផ្តល់ឱ្យសិស្សា​នុសិស្ស និងគ្រូបង្រៀននូវអក្ខរកម្មផ្នែកឌីជីថល និង ជំនាញនិទានរឿង ដែលចាំបាច់សម្រាប់ពិភពលោកទំនើប

៣. អបអរសាទរភាពចម្រុះ៖ បង្ហាញពីគំនិតច្នៃប្រឌិត និងទស្សនៈប្លែកៗរបស់សិស្ស និងគ្រូបង្រៀននៅទូទាំង អាស៊ីអាគ្នេយ៍

៤. បំផុសគំនិតច្នៃប្រឌិត ៖ ជំរុញអ្នកចូលរួមឱ្យគិត​យ៉ាងល្អិត​ល្អន់​អំពីអនាគតនៃការអប់រំ និងរបៀបដែលស្លែម អាចជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។

សម្រាប់ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២០០ ដុល្លាអាមេរិក, ជ័យលាភីលេខ២ នឹងទទួលបានថវិកា ចំនួន ១៥០ ដុល្លាអាមេរិក, និងជ័យលាភីលេខ៣ នឹងទទួល​បាន​ថវិកាចំនួន ១០០ ដុល្លាអាមេរិក ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner