លោក Trump បញ្ជូនបេសកជនទៅរុស្ស៊ី ចរចាបទឈប់បាញ់អ៊ុយក្រែន ៣០ថ្ងៃ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump មានសុទិដ្ឋិនិយមថា អ្នកចរចាអាមេរិកដែលធ្វើដំណើរទៅកាន់រុស្ស៊ី នឹងអាចទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។

លោកប្រធានាធិបតី Trump បានប្រាប់អ្នកកាសែតអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin ថា បេសកជនអាមេរិក លោក Steve Witkoff នឹងទៅរុស្ស៊ីនាពេលនេះ ដូចដែលយើងបាននិយាយ ហើយសង្ឃឹមថា យើងនឹងអាចទទួលបានបទឈប់បាញ់ពីលោក ពូទីន។

កាលពីថ្ងៃពុធ លោក Trump និយាយថា គាត់នឹងជជែកជាមួយលោកប្រធានាធិបតី ពូទីន ក្នុងសប្តាហ៍នេះ ប៉ុន្តែការប្រកាសនោះនៅមិនទាន់កើតឡើងទេ។ ទោះបីជាយ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានអះអាងថា មាន “សារវិជ្ជមាន” ពីខាងរុស្ស៊ី ហើយសង្ឃឹមថា គាត់នឹងទទួលបានបទឈប់បាញ់នៅអ៊ុយក្រែន។

បើតាមលោក Trump ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននឹងកើតឡើង ប្រសិនបើរុស្ស៊ីបដិសេធបទឈប់បាញ់អ៊ុយក្រែន ប៉ុន្តែលោកសង្ឃឹមថា វានឹងមិនចាំបាច់ធ្វើបែបនេះទេ។

យ៉ាងណាមិញ វិមានក្រឹមឡាំងនិយាយថា ខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតនៃសំណើរបស់អាមេរិក និងអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នាក្នុងសប្តាហ៍នេះ តែមិនបានបង្ហាញពីការត្រៀមខ្លួន បញ្ឈប់ការប្រយុទ្ធដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិតក្នុងពេល បីឆ្នាំមកនេះទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner