រដ្ឋ G7 ស្កាត់ជួបគ្នារកគន្លឹះបញ្ចប់សង្គ្រាមឲ្យបានឆាប់
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬ ប្រទេស G7 បានណាត់ជួបប្រជុំគ្នា បីថ្ងៃ នៅប្រទេសកាណា ដោយចាប់ផ្តើមពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីវិធានការគន្លឹះ ក្នុងគោលបំណងបញ្ឈប់សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន។
រដ្ឋាភិបាលក្រុង Quebec រៀបចំកិច្ចប្រជុំG7នេះ នៅក្នុងតំបន់ Charlevoix លើច្រាំងទន្លេ St. Lawrence។ ជាកិច្ចប្រជុំ ក្រោយពេលដែលមន្ត្រីអាមេរិកនិងអ៊ុយក្រែនទើបបានព្រមព្រៀងគ្នាលើបទឈប់បាញ់ ១០០ថ្ងៃ តែ ត្រូវរង់ចាំការឆ្លើយតប ពីរុស្ស៊ី បន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ក៏បានទៅចូលរួម ផងដែរ។ វត្តមានប្រមុខកាទូតអាមេរិករូបនេះ នៅទីនោះ ស្របពេលដែលលោក Trump បន្តចង់ស្រូបយកប្រទេសកាណាដា ចូលទៅក្នុងសហរដ្ឋអាមេរិក ខណៈពេលដែលការកើនឡើង នៃសង្រ្គាមពាណិជ្ជកម្ម។ ក៏ប៉ុន្តែ លោក Rubio បាននិយាយថា «យើងនឹងផ្តោតលើ G7..មិនមែនជាកិច្ចប្រជុំ អំពីរបៀបដែលយើងនឹងកាន់កាប់ប្រទេសកាណាដានោះទេ»។
កិច្ចប្រជុំកំពូលអ្នកការទូត មកពីសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលី នាពេលនេះ ត្រូវបានរៀបចំឡើង នៅមុនពេលមានកិច្ចប្រជុំកំពូល G7 នៅតំបន់ Alberta របស់ប្រទេសកាណាដា នៅក្នុងខែមិថុនា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
