អ្នកលក់ដូរនៅកាណាដា យកដបស្រាអាមេរិកចេញពីធ្នើរ
បរទេស៖ អ្នកលក់ដូរនៅក្នុងប្រទេសកាណាដាបានចាប់ផ្តើមយកស្រាផលិត នៅអាមេរិក ចេញពីហាង ដើម្បីអនុវត្តតាមរដ្ឋាភិបាល ដែលប្រកាសសងសឹកនឹងការតំឡើងពន្ធ របស់អាមេរិក។
រូបភាពដែលចេញផ្សាយដោយ ក្រុមប្រឹក្សាត្រួតពិនិត្យស្រានៃរដ្ឋ Ontario ហៅកាត់ LCBO បានបង្ហាញបុគ្គលិកហាងយកដបស្រាអាមេរិក ព្រមទាំង ស្រាបៀរ និងស្រា របស់អាមេរិក ផ្សេងទៀត ចេញពីធ្នើរហាង ចំពេលមានជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងកាណាដា។
កាលពីថ្ងៃអង្គារ ប្រទេសកាណាដា បានសងសឹក ប្រឆាំងនឹងពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយលើកហេតុផលថា ការយកពន្ធបន្ថែមរបស់អាមេរិក បានបង្កការគំរាមកំហែង ដែលទាមទារ ឱ្យមានការឆ្លើយតប ជាបន្ទាន់។
ចំណាត់ការដំបូង របស់កាណាដា រួមមាន កញ្ចប់នៃការប្រឆាំងពន្ធ ត្រូវបានកំណត់ ជាពីរដំណាក់កាល ដែលផ្តោតលើផលិតផលអាមេរិកជាក់លាក់ ក៏ដូចជា វិធានការផ្សេងៗ ដែលប្រកាសដោយរដ្ឋាភិបាលតាមតំបន់ របស់ប្រទេសកាណាដា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត