Putin ៖ គួរតែសន្តិភាពយូរអង្វែង ជាងគ្រាន់តែបទឈប់បាញ់

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកគាំទ្រគំនិត នៃបទឈប់បាញ់ ជាមួយអ៊ុយក្រែន ប៉ុន្តែ លោកអះអាងថា គួរតែជាកិច្ចព្រមព្រៀងសន្តិភាព យូរអង្វែង ជាងគ្រាន់តែជាបទឈប់បាញ់។

ជុំវិញបទឈប់បាញ់ ៣០ថ្ងៃ ដែលស្នើឡើងដោយអ៊ុយក្រែន និងអាមេរិក លោកពូទីន បាននិយាយថា លោកមានសំណួរច្រើន អំពីរបៀបដែលនឹងត្រូវបានអនុវត្ត ហើយថា លោកចង់ពិភាក្សាជាមួយលោក ដូណាល់ ត្រាំ។ លោកបាននិយាយបែបនេះ ពេលកំពុងឆ្លើយតបទៅនឹងផែនការរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន សម្រាប់បទឈប់បាញ់នេះ។

លោក ពូទីន បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូថា «យើងយល់ស្របនឹងសំណើ ដើម្បីបញ្ឈប់អរិភាព ប៉ុន្តែ ផ្អែកលើមូលដ្ឋានថា ការបញ្ឈប់នោះ នឹងនាំទៅរកសន្តិភាព យូរអង្វែង និង ដោះស្រាយបញ្ហាឫសគល់នៃវិបត្តិ»។

លោកបាននិយាយថា ទាហានរុស្ស៊ី បច្ចុប្បន្ន កំពុងស្ថិតក្នុងការវាយលុកមួយ ដែលមានគោលបំណង បណ្តេញទ័ពក្រុង Kyiv ចេញពីតំបន់ Kursk។ លោកបាននិយាយថា កងទ័ពរុស្ស៊ីកំពុងឈានទៅមុខ ក្នុងការអនុវត្តជាក់ស្តែង គ្រប់ផ្នែកទាំងអស់នៃជួរមុខ ហើយថា ទីក្រុងម៉ូស្គូនឹងសម្រេចចិត្ត «ជំហានបន្ទាប់» របស់ខ្លួន ដោយផ្អែកលើជោគជ័យ របស់កងកម្លាំងរបស់លោក ក្នុងការបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ Kursk៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner