លោក Trump គំរាមយកពន្ធ ២០០% លើស្រានាំចូលពីអឺរ៉ុប
អត្ថបទដោយ៖
ឈឹម ទីណា
វ៉ាស៊ីនតោន ៖ សង្គ្រាមពន្ធកាន់តែពុះកញ្ជ្រោល
នៅពេលប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមដាក់ពន្ធ ២០០% លើស្រា ស្រាសំប៉ាញ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតនាំចូលពីបារាំង និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។
ចំណាត់ការរបស់មេដឹកនាំអាមេរិករូបនេះ ធ្វើឡើងសហភាព អឺរ៉ុប កាលពីថ្ងៃពុធ បានប្រកាសយកពន្ធសងសឹកអាមេរិកវិញ ទៅលើដែកថែប និង អាលុយមីញ៉ូម មានតម្លៃប្រមាណ ២៨ ពាន់លានដុល្លារ គិតគិតចាប់ពីខែមេសាតទៅ។
ភ្លាមៗ លោកប្រធានាធិបតី Trump បានបន្តការរិះគន់ចំពោះបណ្តាប្រទេសប្លុកអឺរ៉ុប ដោយបានហៅការយកពន្ធ ៥០% លើស្រាវីស្គីរបស់អាមេរិកថា ជារឿង “អាក្រក់”។
មិនតែប៉ុណ្ណោះ លោក Trump ថែមទាំងហៅអឺរ៉ុបថា ជា “អាជ្ញាធរពន្ធ និងរំលោភបំពានបំផុតមួយនៅក្នុងពិភពលោក” ហើយថា អឺរ៉ុបបង្កើតឡើងក្នុងគោលបំណងតែមួយគត់ គឺទាញយកផលប្រយោជន៍ពីអាមេរិក៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។