សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កុម្ភៈ ២០២៥
១. កងទ័ពមួកខៀវខ្មែរជាង ៤០០នាក់ ចូលរួមបេសកកម្មអង្គការសហប្រជាជាតិ – AMS Economy
២. ខែមករា ឆ្នាំ២០២៥ CDC អនុម័តគម្រោងវិនិយោគចំនួន៦៨ ក្នុងទំហំទុនវិនិយោគ ជាង ៧០០លានដុល្លារ កើនឡើង ៣០០% – FN
៣. ភ្ញៀវទេសចរបរទេសប្រមាណ ២,៣៩ លាននាក់ ត្រូវបានកត់ត្រានៅអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក្នុងឆ្នាំ២០២៤ កើនឡើង ២៨,៤% – កម្ពុជាថ្មី
៤. ចិនប្រកាសចាត់វិធានការប្រឆាំងក្រុមហ៊ុន Google និងក្រុមហ៊ុនអាមេរិកផ្សេងទៀត ខណៈភាពតានតឹងពាណិជ្ជកម្មកើនឡើង – WION
៥. អូស្ត្រាលីហាមឃាត់ DeepSeek សម្រាប់មន្ត្រីរដ្ឋាភិបាលទាំងអស់ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ – Reuters
#ams1minute