មហាសេដ្ឋី Jack Ma បញ្ចេញ AI ថ្មី ប្រកាសថា ខ្លាំងជាង DeepSeek

បរទេស៖ ក្រុមហ៊ុន Alibaba របស់លោកមហាសេដ្ឋីចិន Jack Ma បានបង្កើតកម្មវិធីសិប្បនិម្មិត ឬ AI ចុងក្រោយបំផុតថ្មី QwQ-32B ហើយអួតថា មានសមត្ថភាពខ្លាំងជាង OpenAI របស់អាមេរិក ព្រមទាំង DeepSeek។

ទីភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយថា ក្រោយពីប្រកាសចេញនូវ កម្មវិធី AI ថ្មីនេះ បានធ្វើឲ្យភាគហ៊ុន របស់ក្រុមហ៊ុន Alibaba ដែលបានចុះបញ្ជីនៅហុងកុង កើនឡើង ៨ភាគរយ ហើយបានជួយជំរុញសន្ទស្សន៍សហគ្រាសចិន របស់ផ្សារហ៊ុន Hang Seng ។

ក្រុមហ៊ុន Alibaba បានលើកសរសើរម៉ូដែលថ្មី របស់ខ្លួននេះ ថា បានផ្តល់នូវការអនុវត្តដ៏ពិសេស លើសម៉ូដែល o1-mini របស់ OpenAI ដែលទើបដំណើរការ កាលពីឆ្នាំមុន ព្រមទាំង អាចប្រកួតប្រជែង បើកចំហខ្លាំងបំផុត តតាំងមិនចាញ់ R1 របស់ DeepSeek ដែលជាបច្ចេកវិទ្យាចិនថ្មី ធ្វើឲ្យកក្រើកបច្ចេកវិទ្យាពិភពលោក កាលពីខែមករា ឆ្នាំ២០២៥។

ក្រុមហ៊ុន Alibaba បានបន្ថែមថា ម៉ូដែលនេះ សម្រេចបាននូវ ការលោតផ្លោះប្រកបដោយគុណភាព នៅក្នុងគណិតវិទ្យា ការសរសេរកូដ និងសមត្ថភាពទូទៅ។

នៅចំពោះមុខប្រធានរដ្ឋចិន លោក Xi Jinping ថ្មីៗនេះ ក្រុមហ៊ុន Alibaba បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ AI ដោយមានផែនការវិនិយោគ យ៉ាងហោចណាស់ ៥២ពាន់លានដុល្លារ នៅក្នុង cloud computing និងហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងរយៈពេលបីឆ្នាំ ខាងមុខ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន South China Moring Post កាលពីថ្ងៃព្រសហ្បតិ៍៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner