អាមេរិកគយគន់ចន្ទគ្រាសកម្រ ព្រះចន្ទពណ៌ដូចឈាម

បរទេស៖ ប្រជាជនអាមេរិក នៅទីក្រុង Los Angeles បាននាំគ្នាគយគន់ចន្ទគ្រាស ឬនៅពេលព្រះចន្ទពណ៌ដូចឈាម ឬ ​Blood Moon ដ៏កម្រ កាលពីថ្ងៃសុក្រ។

បាតុភូតចន្ទគ្រាស និង សូរ្យគ្រាស តែងតែកើតឡើង នៅពេលដែលព្រះអាទិត្យ ផែនដី និងព្រះច័ន្ទ តម្រង់ជួរគ្នា ដែលបណ្តាលឱ្យភពផែនដី របស់យើង បញ្ចេញស្រមោលយក្សមួយ ឆ្លងកាត់។

អ្នកចូលចិត្តមើលបាតុភូតចន្ទគ្រាស ចុងក្រោយនេះ អាចឃើញទស្សនីយភាព ដូចនឹងឋានសួគ៌ មិនថានៅអាមេរិក និងមហាសមុទ្រប៉ាស៊ីហ្វិក និង អាត្លង់ទិក ក៏ដូចជា នៅតំបន់ភាគខាងលិចបំផុត នៃទ្វីបអឺរ៉ុប និងអាហ្វ្រិក។

អ្នករស់នៅទីក្រុង Los Angeles និង អ្នកចូលចិត្តវិស័យតារាសាស្ត្រ បាននាំគ្នាប្រមូលផ្តុំ សង្កេតមើលទស្សនីយភាពជុំគ្នា យ៉ាងសប្បាយរីករាយ។

លោក Daniel Brown តារាវិទូនៅសាកលវិទ្យាល័យមួយ របស់ចក្រភពអង់គ្លេស បាននិយាយថា នេះគឺដោយសារតែពន្លឺព្រះអាទិត្យ តែមួយគត់ ដែលទៅដល់ព្រះច័ន្ទ គឺ «កោង និងខ្ចាត់ខ្ចាយ» នៅពេលដែលវាឆ្លងកាត់បរិយាកាសផែនដី។ លោកបានបន្ថែមថា «វាស្រដៀងទៅនឹងរបៀប ដែលពន្លឺអាចក្លាយជាពណ៌ផ្កាឈូក ឬ ក្រហម ក្នុងអំឡុងពេលថ្ងៃរះ ឬ ថ្ងៃលិច នៅលើផែនដី។ កាលណា មានពពក និងធូលីច្រើន នៅក្នុងបរិយាកាសផែនដី ព្រះច័ន្ទ កាន់តែក្រហម។

លោក Brown បានហៅចន្ទគ្រាស ដែលមានរយៈពេលប្រហែល ៦ម៉ោងនេះ ថា ជា «វិធីដ៏អស្ចារ្យមួយ ដើម្បីមើលប្រព័ន្ធព្រះអាទិត្យ ដែលកំពុងដំណើរការ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner