អាមេរិកបញ្ចេញវីដេអូបាញ់កម្ទេចពួកហ៊ូធី (មានវីដេអូ)

បរទេស ៖ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានបញ្ចេញវីដេអូ បង្ហាញពីការវាយប្រហាររបស់អាមេរិក យ៉ាងដំណំ ទៅលើក្រុម Huthis ក្នុងប្រទេសយេម៉ែន។

វីដេអូដែលបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសៅរ៍ បានបង្ហាញពីអ្វី ដែលទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកហៅថា ជាប្រតិបត្តិការប្រឆាំងនឹងក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន។

ក្រុមឧទ្ទាមបាននិយាយថា យ៉ាងហោចណាស់ មនុស្ស ២០នាក់បានស្លាប់ នៅក្នុងការវាយប្រហារនេះ ដែលជាការវាយប្រហារលើកដំបូងប្រឆាំងនឹងក្រុមនេះ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែង ក្នុងខែមករា។ ក្រុង វ៉ាស៊ីនតោន ថែមទាំងបានព្រមានអ៊ីរ៉ង់ ឱ្យឈប់គាំទ្រក្រុមនេះទៀតផង។

ជាការវាយប្រហារ ក្រោយពេលពួក Houthi គំរាមវាយប្រហារនាវាឆ្លងកាត់សមុទ្រ ជាថ្មី។ ពួក Houthi ដែលមានអ៊ីរ៉ង់នៅពីក្រោយ វាយប្រហារនាវាដឹកជញ្ជូននានា ដើម្បីគាំទ្រប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ជាង១ឆ្នាំមកនេះ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា ពួក Huthis បានវាយប្រហារនាវាចម្បាំងអាមេរិក ១៧៤ ដង និងនាវាពាណិជ្ជកម្ម ១៤៥ ដងចាប់តាំងពីឆ្នាំ ២០២៣។

លោក Donald Trump បានប្រកាសថា នឹងមិនត្រូវបានអត់ឱនទេ ហើយគំរាមថា នឹងប្រើកម្លាំងដ៏ច្រើនលើសលប់បន្ថែមទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner