អាមេរិកបណ្ដេញឯកអគ្គរដ្ឋទូតបរទេសម្នាក់ ព្រោះស្អប់ Trump
បរទេស ៖ អាមេរិកបានបណ្ដេញឯកអគ្គរដ្ឋទូត ប្រទេសអាហ្វ្រិកខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិក ចេញភ្លាមៗ ដោយលើហេតុផលថា មកពីស្អប់លោកប្រធានាធិបតី Donald Trump។
ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បាននិយាយ កាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបណ្តេញនេះ ជារឿងគួរឱ្យសោកស្តាយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃសុក្រថា ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូង ឈ្មោះ Ebrahim Rasool លែងទទួលបានការស្វាគមន៍ នៅក្នុងសហរដ្ឋអាមេរិក ដោយអះអាងថា អ្នកនយោបាយរូបនេះ រើសអើងពូជសាសន៍ ដែលស្អប់អាមេរិក និងស្អប់ ទៅលើ Trump។
ប្រទេសអាហ្រ្វិកខាងត្បូងអះអាងថា នៅតែប្តេជ្ញាចិត្ត ក្នុងការកសាងទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅ មកជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថា នឹងមានការសម្របសម្រួល។
ជាការកត់សម្គាល់ លោក Trump កាលពីខែកុម្ភៈ បានបង្កកជំនួយ របស់សហរដ្ឋអាមេរិក ដល់អាហ្វ្រិកខាងត្បូង ដោយលើកឡើង ពីច្បាប់នៅក្នុងប្រទេស ដែលលោកបានចោទប្រកាន់ថា អនុញ្ញាតឱ្យមានការរឹបអូសយកដី ពីកសិករស្បែកស៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
